ព័ត៌មានជាតិ
ស្រុក អង្គរជុំ នឹង ក្លាយជាស្រុកគំរូទី១ នៃការបញ្ឈប់បន្ទោរបង់ក្រៅបង្គន់
ក្នុងព្រឹត្តិការណ៍លើកកម្ពស់អនាម័យជនបទលើកទី ១២ ឆ្នាំ ២០២១ នៅខេត្ត សៀមរាប ដែលរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និង អង្គការ ដៃ គូរ មួយចំនួនទៀត មាន ដូចជា អង្គការ វើលវីស៊ិន អង្គការ.វ័តធឺអែតភ្លេន និង អង្គការ បណ្ដុះបណ្ដាលកុមារ smart បញ្ចេញសារសំឡេង បានររួមគ្នាធ្វើការជួយបញ្ឈប់ នូវ ការបន្ទោបង់ពាសវាលពាសកាលឲ្យបាន១០០ ភាគរយរបស់ប្រជាជន នៅស្រុក អង្គរជុំ ខេត្តសៀមរាបទាំងស្រុង។

ក្នុងកិច្ចពិភាក្សារៀនសូត្រកាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ អ្នកស្រី លីវសុ ខមមេឃុំ ចារឈូក ស្រុក អង្គរជ័យ បាននិយាយថា បច្ចុប្បន្ននេះ ការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺ មានកម្រិតខ្ពស់ពួកគាត់បានកែប្រែជីវិតពីការអត់បង្គន់ប្រើមកមានបង្គន់ប្រើចំនួន ៩០ភាគរយ ហើយនៅឃុំរបស់ខ្ញុំនៅសល់តែ ១០ភាគរយទេ ដែលគាត់ពុំទាន់មានបង្គន់តែគាត់បានទៅបត់ជើងនៅផ្ទះបងប្អូនរបស់គាត់នៅជិតគ្នានោះដែរ។ ដោយមិនទៅបត់ជើងតាមព្រៃនោះឡើយ។ ហើយនៅក្នុងភូមិរបស់ខ្ញុំនេះអ្នកអត់បង្គន់ក៏មានការជួយជ្រោមជ្រែងពីអង្គការ IDEជួយដល់ប្រជាជនក្រ១និងក្រ២ដែលអត់បង្គន់។

លោក មេឃុំ មោង ស្រុក ស្រីស្នំវិញបានបញ្ជាក់ថា ឥឡូវនេះក្នុងឃុំរបស់ខ្ញុំគាត់ភ្ញាក់ រលឹក ច្រើនហើយបានផ្លាស់ប្ដូរឥរិយាបថពីការអត់បង្គន់មកមានបង្គន់ប្រើអស់ហើយ ជាពិសេស ការបរិភោគទឹកស្អាតវិញគាត់មានការដាំទឹក ឬទឹកចម្រោះនិងទឹកបរិសុទ្ធ ជាដើម។
លោកមេឃុំបញ្ជាក់ទៀតថា ឥឡូវនេះប្រជាជនក្នុង ឃុំខ្ញុំមានការយល់ដឹងពីបញ្ហាសុខភាពច្រើនណាស់ ព្រោះគាត់ដឹងថា ឯការទៅបត់ជើងពាសវាលពាសកាលការក្រៅបង្គន់វិញអាចបង្កទៅជាជំងឺជាជំងឺផ្សេងៗទៀតផង។
តាមការបញ្ជាក់របស់លោក ង៉ាន់ ភារុណ អភិបាលរងនៃគណៈអភិបាលខេត្តបានបញ្ជាក់ថានៅ ស្រុក អង្គរជុំ មាន ចំនួន ៧ឃុំ និង ភូមិ ចំនួន៨៦ មានប្រជាជនសរុបទាំងអស់ ៧១៦៦៥នាក់ ហើយឃុំដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល មាន ៤ ឃុំ គឺឃុំចារឈូក ឃុំ ដូនប៉េង ឃុំ នគរភាស និងឃុំតាសោម។ ហើយមានឃុំ៣ ដែលមិនទាន់បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនោះ គឺ ឃុំ គោកដូងឃុំ គោល និង ឃុំ ស្រែខ្វាវ។

ទោះយ៉ាងណារដ្ឋបាលខេត្តសៀមរាបនិងមន្ទីរអភិវឌ្ឍន៍ជនបទសង្ឃឹមនិងជឿជាក់ថា ស្រុក អង្គរជុំ ទៅថ្ងៃខាងមុខនឹងក្លាយជាស្រុកគំរូទី១ ដែលនិងត្រូវបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងចំណោមក្រុងស្រុកទាំង១២ ក្នុងខេត្តសៀមរាបនេះហើយ៕
ដោយ ៖ រុងរឿង





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ