ព័ត៌មានជាតិ
១០ខែឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកប្រាក់ចំណូលបានជាង ៦២លានដុល្លារ
ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ពោលគឺចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកប្រាក់ចំណូលបានជាង ២៥៤ ពាន់លានរៀលឬប្រមាណ ៦២លានដុល្លារ ។ តួលេខនេះមានការកើនឡើងជិត៣០ពាន់លានរៀលធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដែលមានតែជាង២២៧ពាន់លានរៀលប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនាដើមសប្តាហ៍នេះ។
លោក លូ គឹមឈន់ បានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីការលើកដាក់នាវា ចំណូលលើកដាក់លើទីលាន ចំណូលបានពីសេវាកំពង់ផែ ចំណូលពីការរក្សាទុកកុងតឺន័រ ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស និង ចំណូលផ្សេងៗទៀត ។ ចំពោះបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង ១៣ ភាគរយនិងចំនួន កុងតឺន័រកើនឡើង ១៧.៤៥ភាគរយក្នុងឆ្នាំ២០២១ធៀបនឹងឆ្នាំ២០២០។
ការកើនឡើងនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏បានដាក់ផែនការសាងសង់ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥ ជំហានទី២ ឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និង ជំហានទី៣ក្នុងឆ្នាំ២០៣០ ដើម្បីឱ្យនាវាទៅមកពីអាមេរិកនិងអឺរ៉ុប៨៥ភាគរយចូលចតបានមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរីនិងជំហាន ទី៣អាចមានសមត្ថភាពដើម្បីឱ្យនាវាទៅមកពីអាមេរិកនិងអឺរ៉ុបចូលចតបានស្ទើរ១០០ភាគរយ។
លោក លូ គឹមឈន់ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែតែរុញកំពុងរុញឲ្យជំហានទី២ហើយនៅ២០២៧ រុញឱ្យជំហានទី៣ហើយក្នុងឆ្នាំ២០២៩ កាន់តែឆាប់កាន់តែល្អហើយបរិមាណកុងតឺន័រយើងមាន។
បច្ចុប្បន្នក្នុងបរិមាណកុងតឺន័រឆ្លងកាត់ស្រុកខ្មែរនាំចេញនាំចូលគឺប្រហែល៦០ភាគរយកុងតឺន័រគឺឆ្លងកាត់តាមផែកំពង់សោមហើយសង្ឃឹមថាឆ្នាំ២០២៥ ពេលដែលធ្វើផែជំហានទី១ហើយសង្ឃឹមថានឹងអាចបម្រើឱ្យជិត៨០ភាគរយសម្រាប់ធ្វើពាណិជ្ជកម្មឆ្លងកាត់ចេញចូលហើយតម្លៃថោកសមរម្យ។ នៅពេលដែលកំពង់ផែទឹកជ្រៅ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ ពាន់កុងតឺន័រអាចចូលចតបាន ។ ពេលនោះកប៉ាល់ប្រមាណ ៩៣ ភាគរយនៃកប៉ាល់ក្នុងតំបន់អាស៊ីចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន តាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូនអាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ ។មានន័យថា នៅពេលដែលកុងតឺន័រមកដល់ព្រះសីហនុហាក់ដូចជាដល់រាជធានីភ្នំពេញដូច្នោះដែរព្រោះតម្លៃពីកំពង់ផែព្រះសីហនុទៅរាជធានីភ្នំពេញមានតម្លៃប្រហែល ២០០ ដុល្លារ ក្នុងមួយកុងតឺន័រ។ដូច្នេះកំពង់ផែទឹកជ្រៅនេះនឹងធ្វើឱ្យវិនិយោគគិនបង្វែរទិសមកកម្ពុជាក៏ដូចជាកែប្រែទីក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងពហុបំណងដែលបម្រើឱ្យវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចឱ្យខ្លាំងជាងមុន។
បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចចូលបានតែប្រមាណ១៨ភាគរយប៉ុណ្ណោះ និងសម្រាប់តែនាវាដែលផ្ទុកកុងតឺន័របាន ១៥០០ កុងតឺន័រប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលគ្រោងនឹងសាងសង់ក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រនិងជម្រៅទឹក ១៤.៥ម៉ែត្រដោយទទួលបានប្រាក់កម្ចី ជាង ២០០ លានដុល្លារ រាជរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២និងគ្រោងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបាន ការគូសប្លង់រួចរាល់ហើយនិងកំពុងដំណើរការដេញថ្លៃ៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ