ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងអញ្ជើញមេបញ្ជាការកងទ័ពហ្វីលីពីន ចូលរួមកិច្ចប្រជុំនៅភ្នំពេញ នាខែមីនា ឆ្នាំក្រោយ
នៅអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ កងយោធពលខេមរភូមិន្ទកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដូច្នេះកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងអញ្ជើញអគ្គមេបញ្ជាការកងទ័ពនៅបណ្តាប្រទេសអាស៊ានចូលរួម ហើយក៏នឹងអញ្ជើញកងទ័ពហ្វីលីពីន ដើម្បីចូលរួមផងដែរ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយឧត្តមសេនីយ៍ឯក អង់ដ្រេ សេនទីណូ នាយសេនាធិការកងទ័ពហ្វីលីពីន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងនាយសេនាធិការកងទ័ពហ្វីលីពីន បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក អំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងនាយសេនាធិការកងទ័ពហ្វីលីពីន ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានអះអាងរួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានអះអាងពីការ ដែលកងយោធពលខេមរភូមិន្ទត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ