ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា
មានប្រសាសន៍នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេច នឹងតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទៅសម្របសម្រួលជាមួយមីយ៉ាន់ម៉ា។
សម្តេចតេជោ សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំនឹងតែងតាំងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ក្នុងនោះ ខ្ញុំក៏បានត្រៀមអ្នកជួយការងារ ឲ្យឯកឧត្តម ប្រាក់ សុខុន ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ចមប្រសិទ្ធ ដែលជាមនុស្សម្នាក់ ដែលតាមជាប់ជាមួយខ្ញុំចរចា ចឹងបានត្រូវទៅជាមួយខ្ញុំថ្ងៃ៧ ថ្ងៃ៨ ហើយថ្ងៃ៧ ចេញដំណើរ ថ្ងៃ៨ ត្រឡប់មកវិញ”។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី កន្លងទៅបេសកជនអាស៊ាន មិនទាន់បានទៅដល់មីយ៉ាន់ម៉ាទេ ដូច្នេះដើម្បីកុំឲ្យពិបាកប្រធានអាស៊ានទៅតែម្ដង។
គួររំលឹកថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមក ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។
ជាមួយនឹងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។
ដោយផ្អែកលើបទពិសោធន៍ សម្តេចអះអាងថា សម្តេចចង់ស្វែងរកចំណុចណា ដែលជាចំណុចរួម ចំណុចណាខុសគ្នា។ បើតាមសម្តេចតេជោ ដំបូងត្រូវស្វែងរកចំណុចរួមសិន កន្លែងណារួមដែលវាត្រូវគ្នា កន្លែងណាដែលវាខុសគ្នា ប៉ុន្មានភាគរយត្រូវគ្នា ប៉ុន្មានភាគរយខុសគ្នា។ ក្នុងប៉ុន្មានភាគរយ ដែលខុសគ្នានេះ តើអ្វីទៅដែលងាយស្រួលក្នុងការដោះស្រាយ។ ត្រូវចាប់ផ្ដើមពីងាយស្រួល ទុកអាលំបាកសិន ទុកដោះក្រោយ ដើម្បីបំព្រួញឲ្យត្រូវគ្នា។ ឧទាហរណ៍ថា ៧០ ភាគរយត្រូវគ្នា នៅសល់៣០ភាគរយ ហើយក្នុង៣០ភាគរយនេះ មាន១០ ភាគរយពិបាកជាងគេ ដូច្នេះត្រូវដោះស្រាយអា២០ភាគរយមុន កុំដោះអា១០ភាគរយ បើដោះ១០ភាគរយមុន វានឹងធ្វើឱ្យអាគាំងអា២០ភាគរយ។
សម្ដេចតេជោបានបញ្ជាក់ថា សារថ្ងៃនេះ អាស៊ានក៏ស្ដាប់បាន ចិនក៏ស្ដាប់បាន ហើយក៏ប្រហែលកំពុងមើលផ្ទាល់ផង។ “ដូច្នេះខ្ញុំសូមអង្វររកទុកឱកាសឲ្យខ្ញុំធ្វើ បើមិនទាន់បានធ្វើផង ទិចទៀនទៅហើយ ថាទៅហ្នឹងទៅទទួលស្គាល់រដ្ឋាភិបាលយោធា។ ឥឡូវខ្ញុំដាក់ជាសំណួរ បើខ្ញុំមិនទៅទេ តើអ្នកណាទៅ? បើសូម្បីតែបេសកជនទៅអត់បានផង។ ភ្នំវាមិនអាចជួបគ្នាទេ ប៉ុន្តែមនុស្សអាចជួបគ្នាបាន ហើយបើទុកឲ្យអាស៊ាននៅតែប្រាំបួន តើអ្វីទៅដែលហៅថា មជ្ឈភាពអាស៊ាន អ្វីទៅដែលជាសាមគ្គីភាពរបស់អាស៊ាន អាស៊ានគ្រប់ទឹកទេ អាស៊ានវាមិនគ្រប់ទឹកទេ បើនិយាយពីផ្ទះមានសសរ១០ វាបាក់មួយទៅហើយ នៅសល់តែ៩ ដូច្នេះតើហៅថា ផ្ទះពេញលេញដែរឬទេ”។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយចង់អញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ចូលរួមប្រជុំអាស៊ាន និងចង់បង្រួបបង្រួមអាស៊ាន ឲ្យមកជា១០ប្រទេសឡើងវិញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ