Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន បង្ហាញបច្ចុប្បន្នភាព នៃស្ត្រីអ្នកជំងឺអូមីក្រុង ទី១ របស់កម្ពុជា

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឆ្លើយតបសំណួរ “កម្ពុជាថ្មី” នៅ រាត្រី ថ្ងៃទី១៦ ខែធ្នូ នេះថា មកទល់ពេលនេះ ស្ត្រីអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្តថា កម្ពុជារកឃើញការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង តែមួយករណីនេះទេ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើ បានអំពាវនាវ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ  និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន និងដូសទីបី នៅពេលដល់វេនរបស់ខ្លួន” ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពិសេសពពួកបំប្លែងខ្លួនថ្មី និងដេីម្បីនិរន្តរភាពយូរអង្វែងនៃការរស់នៅ ធម្មតាតាមប្រក្រតីថ្មីនៅ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

គួររំលឹកថា កាលពីម្សិលមិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានរកឃើញ ករណី អូមីក្រុង ១ ករណី ដែលសម្ដេចក៏បានតាមដានករណីនេះជាប់ផងដែរ។ សម្ដេចបានបញ្ជាក់ថា ការប្រុងប្រយ័ត្នត្រូវតែមាន តែសូមកុំស្លន់ស្លោរ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅ ប្រទេសកម្ពុជាបានរកឃើញ ប្រភេទ អាល់ហ្វា ចំនួន ៦៨៥១ ករណី ដែលតា ១៩ ៩១០ ករណី អាល់ហ្វា ៦៨៥១ ករណី បេតា ១ ករណី និង អូមីក្រុង ១ ករណី។ ដោយយើងត្រូវគ្រប់គ្រងសភាពការណ៍ វិធានការការពារនៅ តែជាវិធានការដ៏សំខាន់សម្រាប់ការរៀនរស់នៅ ជាមួយកូវីដ១៩។

គួរបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ១៩​ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ (Omicron) ​លើ​ស្រ្តីខ្មែរ​ម្នាក់​ អាយុ​ ២៣​ ឆ្នាំ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​អាហ្រ្វិក​ខាងលិច។ បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​អង្គារ​ទី​ ១៤ ​ខែធ្នូ​ ​ ស្ត្រីរូប​នោះ​មាន​អាសយដ្ឋាន​នៅ ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ​និង​មាន​ផ្ទៃ​ពោះ​ចំនួន ​១៥ ​សប្តាហ៍៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម