Connect with us

ព័ត៌មានជាតិ

ចលនា​ចូលរួម​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជា​ចលនា​ឯកភាព​ជាតិ និង​ជាការ​​រួមសុខ​រួមទុក្ខ​របស់​ប្រជាជន​ខ្មែរ

បានផុស

នៅ

នេះ​ជា​ការ​លើកឡើង​របស់​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក្រោយពី​មាន​អំពាវនាវ​របស់​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ហើយ​ក្រោយពី​មាន​ចលនា នៃ​ការចូលរួម​បានចេញ​មក​យ៉ាង​គ្រឹក​គ្រេង ពី​សំណាក់​ឧកញ៉ា​ល្បីៗ និង​មន្ត្រីរាជការ នៅតាម​ក្រសួង ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល​។​

លោក​បណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​ ​លោក​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​០៩ ខែធ្នូ​នេះ​ថា លោក​មានការ​សប្បាយចិត្ត​នៅពេល​ឃើញ​មានការ​ចូលរួម​ច្រើន​ពេល​សំណាក់​អ្នកមាន​លុយ ឧកញ៉ា ក៏ដូចជា​មន្ត្រីរាជការ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល ក៏ដូចជា​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ទៅតាម​លទ្ធភាព​របស់​ខ្លួន​។

លោក​បញ្ជាក់​ថា “​ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ចលនា​ឯកភាព​ជាតិ ហើយ​នេះ​ជា​ចលនា​រួមសុខ​រួមទុក្ខ​របស់​ប្រជាជន​ខ្មែរ យើង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​គ្រប់ពេលវេលា​តែងតែ​យកចិត្ត​សម្បត្តិ​ចំពោះ​សេចក្តី​សុខទុក្ខ​របស់​ប្រជាជន​”​។

បើតាម​លោក​បណ្ឌិត ឌៀប សុផល តាំងពី​ដើមទី​មក​កេរ្តិ៍ឈ្មោះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លេចធ្លោ​កាន់តែខ្លាំង​ឡើង​ទូទាំង​ពិភពលោក តាំងពី​សម័យ​កូ​វីដ​ចាប់ផ្តើម រហូតមកដល់​កប៉ាល់ westerdam ជាដើម គឺ​លោក​ចាប់អារម្មណ៍​គ្រប់​នាទី​ធ្វើ​យ៉ាង​ណា ទប់ទល់​ជាមួយនឹង​ជំងឺ​កូ​វីដ ហើយ​រហូតមក ដល់​ពេល​នេះ ស្រប​ពេល​ដែល​ប្រទេស​មួយចំនួន​កំពុង​បញ្ចេញ​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឈាន​មួយ​កម្រិត​ទៀត គឺ​អំពាវនាវ​រកសប្បុរសជ​នជួយ​តាម​លទ្ធភាព អ្នកមាន​តិច​ជួយ​តិច អ្នកមាន​ច្រើន​ជួយ​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សុខភាព​នៅក្នុង​សង្គមរ​បស់​យើង ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចសង្គម​របស់​យើង ដែល​កំពុងតែ​បោះជំហាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​បាន​ធ្លាក់ចុះ​នៅក្នុង​សម័យកាល​នេះ បាន​ងើបឡើង និង​បាន​សុខ បាន​សប្បាយ​ឡើងវិញ ហេតុដូច្នេះ​ហើយ​បានជា​សម្ដេច​តេ​ជោ បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ហើយក៏​ជា​សេចក្តីត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ទៅដល់​ការរិះគន់​របស់​ជន​មួយ​ក្តាប់​តូច ដែល​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នោះ លោក​បណ្ឌិត​លោក​បណ្ឌិត ឌៀប សុផល​បាន​អះអាងថា មន្ត្រីរាជការ​មិនមាន​លុយ​ច្រើន​រហូតដល់​រាប់លាន រាប់សែន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នោះទេ គេ​ឃើញ​មានតែ​ឧកញ៉ា​មួយចំនួន​តែប៉ុណ្ណោះ ដែល​មានមុខ​ជំនួញ​ធំៗ ហើយ​ការ​មានមុខ​ជំនួញ​ធំៗ​មាន​លុយ​រាប់លាន ដើម្បី​ចូលរួម​នេះ ក៏​ត្រូវតែ​អរគុណ​ជាមួយ​សន្តិភាព​ទៅ ប្រសិនបើ​មិនមាន​សន្តិភាព​ទេ គ្មាន​អ្នកណា​រកលុយ​បានមក​ចូលរួម​បែបនេះ​ទេ នេះ​គឺជា​វប្បធម៌​ចែក រំលែក​អ្នកមាន​តិច​ចូលចិត្ត​អ្នកមាន​ច្រើន​ចូល​ច្រើន​ទៅតាម​លទ្ធភាព​របស់ខ្លួន ដែល​ខ្មែរ​យើង​មាន​តាំងពី​យូរ​មកហើយ​។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ គាត់​តែងតែ​យកមកប្រើ​នៅក្នុង​សង្គមជាតិ​យើង​ផងដែរ​។ ដូច្នេះ​ការលើកឡើង​នេះ គឺជា​ការលើកឡើង​ប​ន្ទុ​ច​បង្អាក់ ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​នៅក្នុង​សង្គម​យើង​ទៅវិញ​ទេ​។

ទាក់ទង​បញ្ហា​នេះ លោក សួន សេរី​រដ្ឋា ក៏បាន​ឆ្លើយតប​ទៅ​ក្រុមមនុស្ស​អគតិ អមនុស្សធម៌ មួយចំនួន​តូច ដែល​ប្រតិកម្ម​បែប​អវិជ្ជមាន មកលើ​ភាព​ផុសផុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលុប​ទូទាំងប្រទេស ដែល​បាន​បរិច្ចាគ​ថវិកា​ជូន រាជរដ្ឋាភិបាល​តាមរយៈ​ស​ម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។

លោក សួន សេរី​រដ្ឋា លើកឡើងថា រាជ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មិនបាន​ប្រកាស​អំពាវ​នាវ​ឲ្យ​មន្ត្រីរាជការ ជា​ប្រជាពលរដ្ឋ និង​ជា​អាជីវករ​អ្នករកស៊ី​ជួយ​ថវិកា​ឡើយ​។ តែ​មន្ត្រី​រាជ ការ ដែល​ទទួល​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ជា​ប្រជាពលរដ្ឋ និង​ជា​អាជីវករ​អ្នករកស៊ី​នៅក្នុង​ប្រទេស​ដែល​រស់នៅ និង​ធ្វើការ​ក្រោម​ដំបូល​សុខសន្តិភាព ដែល​បានមក​ក្រោម​ការដឹកនាំ​ពលី​កម្ម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាម​គុ​ទ្ទេស​ក៏​សន្តិភាព នៃ​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ទើប​មន្ត្រីរាជការ​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​រាជរដ្ឋាភិបាល ជួយ​បន្ធូរ​បន្ទុក របស់​សម្តេច ដើម្បី​បាន​ថវិកា​ឲ្យ​ច្រើន​យកទៅ​ទិញ​ថ្នាំ​វ៉ាក់សាំង​ការពារ​ខូ​វីត​-១៩ មកចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ​។

បើតាម​លោក សួន សេរី​រដ្ឋា “​នេះ​ជា​ទឹកចិត្ត​ផុសផុល​ចេញពី​បេះ​បូ​ង​ពិតៗ​ដោយ​គ្មាន​ការអំពាវនាវ ឬ​ប​ង្ខឹ​តប​ង្ខំ​ណាមួយ​ឡើយ​… ។ ផ្ទុយទៅវិញ​នេះ គឺជា​សកម្មភាព និង​ជា​ទឹកចិត្ត​ដែល​យើងខ្ញុំ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ផង និង​ដើម្បី​សំដែង​នូវ​មហា​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ផង ក្នុងនាម​លោក​ជា​អ្នក ដឹកនាំ​របស់​យើង ដែលជា​និច្ច​ជា​កាល សម្តេច​លោក​ដំកល់ “​សិទ្ធិ​រស់រាន​មាន ជីវិត​របស់​ពលរដ្ឋ​” ជាធំ​រាប់​តាំងពី​ដំបូង​ដែល​លោក​បាន​ដឹកនាំ​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពីរ​បបរ​ខ្មែរក្រហម​មក​។ រាជរដ្ឋាភិបាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​គ្រាន់តែ​ធ្វើការ​ឆ្លើយតប​តាម​សំណូមពរ​របស់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ អាជីវករ ទាំងអស់​ដែល​ចង់​បរិ​ច្ចគ​ថវិកា រួមចំណែក​ជួយ​រាជរដ្ឋាភិបាល​តាមរយៈ​សម្តេច​តេ​ជោ និង​ជាមួយ​សម្តេច​តេ​ជោ​ប៉ុណ្ណោះ ទើបបានជា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​លោក​ចាត់​ឲ្យ​មាន​ក្រុម ការងារ​សម្របសម្រួល​ទទួលយក​ថវិកា​បរិ​ច្ចាគ ពី​យើងខ្ញុំ ដើម្បី​បំពេញ​បំណង​យើងខ្ញុំ ឲ្យ​បាន​ជួយ​ប្រទេសជាតិ ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រានេះ ជាមួយនិង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​”​។

សូមបញ្ជាក់ថា ក្រោយពី​មានការ​អំពាវនាវ​រប​ស់ស​ម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុ​ជាក ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ នោះ ចលនា​នៃ​ការចូលរួម​បានចេញ​មក​យ៉ាង​គ្រឹក​គ្រេង ពី​សំណាក់​​ឧកញ៉ា​ល្បីៗ​នៅ​កម្ពុជា បន្ទាប់មក​ក៏មាន​មន្ត្រីរាជការ នៅតាម​ក្រសួង ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល​។ បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​លោក​ឧកញ៉ា អ្នកឧកញ៉ា ក៏​នៅមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​ចង់​ចូលរួម​ផងដែរ​។

សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​គាំទ្រ​យ៉ាង​ធំធេង​ទាំង​តាមផ្លូវ​ចិត្ត និង​ទាំង​តាម​ការ​ផ្តល់​ថវិកា​នេះ​ថា ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​។

ជា​ជំហាន​ដំបូង​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូ​ស (​មួយ​លាន​ដូ​ស​) ក្នុងដំណាក់កាល​ដំបូង ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ហានិភ័យ​។ មួយ​លាន​ដូ​ស​ចាក់​បានត្រឹមតែ​មនុស្ស​៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ (​ព្រោះ​ម្នាក់​ត្រូវ​ការចាក់​២​ដង​) ក្នុង​ពេល​កម្ពុ​ជា​មាន​ប្រជាជន​១៦ លាន​នាក់ ទាំងចាស់ទាំងក្មេង ដែល​ក្នុងនោះ​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង សុខា​ភិ បាល និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ត្រៀម​បំរុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ យកមក​ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ដោយ​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជា ជនកម្ពុជា ហើយ​សម្តេច​សង្ឃឹមថា ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់ជំនួយ​ដល់​ប្រជាជន​កម្ពុជា ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ថវិកា​សប្បុរសជន​ចូលរួម​ជាមួយ​សម្តេច ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​ជាង​៣០ លាន​ដុល្លារ​អាមេរិក​ហើយ​។ ក្នុងនោះ ភាគច្រើន​បានមកពី​ឧកញ៉ា​ល្បីៗ​នៅ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣៥ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម