ព័ត៌មានជាតិ
រដ្ឋបាលជលផលអំពាវនាវដល់ពលរដ្ឋរួសរាន់ទិញត្រីធ្វើប្រហុកផ្អក
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរួសរាន់ទិញត្រីក្នុងខែបុស្សនេះ ឱ្យបានទាន់ពេលវេលា។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីរដូវធ្វើប្រហុកផ្អករបស់រដ្ឋបាលជលផល ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ក្នុងរដូវនេសាទ ឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមក ឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល អាចនេសាទត្រី បានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃទី៦កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

រដ្ឋបាលជលផលបានបន្តថា «យោងលើស្ថានភាពដូចបានជម្រាបខាងលើរដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះឱ្យបានរួសរាន់តាមពេលវេលានិងទីកន្លែងដែលបានជម្រាបជូនខាងលើ»។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋឱ្យបានធ្វើដំណើរទៅមកស្នាក់នៅនៅនិងដឹកជញ្ជូនផលិតផលត្រីកុំឱ្យមានការរាំងស្ទះតាមការគួរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ