ព័ត៌មានជាតិ
លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ពិតជាបានផ្តល់ឱកាសដល់អ្នកវិនិយោគិន មកបណ្តាក់ទុកវិនិយោគនៅលើទឹកដីខេត្តតាកែវ កាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ជាពិសេសតាមយៈលំហូរវិនិយោគនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តកាន់តែរីកចម្រើនឡើងថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រព្វសុគន្ធាវារី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃវែង ស្ថិតនៅស្រុកគិរីវង់ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា ខេត្តតាកែវកំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយសារស្ថិរភាពសន្តិសុខ និងសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ។ កំណើនវិនិយោគនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការបណ្តាក់ទុនវិនិយោគថ្មីៗបានបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋ ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខេត្តតាកែវទាំងមូល តាមរយៈការបង្កើនប្រាក់ចំណូល និងកំណើនការងារកាន់តែច្រើនកន្លែង។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត នឹងខិតខំកៀរគរអ្នកវិនិយោគិនធ្វើយ៉ាងណាឱ្យរោងចក្រ សហគ្រាស មានវត្តមាននៅក្បែរផ្ទះរបស់ប្រជាពលរដ្ឋ ងាយស្រួលចេញចូលមកធ្វើការ មិនឆ្ងាយពីផ្ទះ ហើយក៏មិនចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា កត្តាដែលជំរុញកំណើនវិនិយោគិនមកបណ្តាក់ទុកវិនិយោគនៅខេត្តតាកែវនេះ គឺដោយសារស្ថិរភាពនយោបាយ និងសន្តិសុខល្អ សក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយអ្នកតាកែវយើងជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ និងមានសណ្តានចិត្តល្អថែមទៀត ដូច្នោះហើយបានជាទាក់ទាញចិត្តអ្នកវិនិយោគបាន។

បើតាមការបញ្ជាក់ពីលោក វ៉ី សំណាង កំណើនវិនិយោគនៅខេត្តតាកែវ គឺជាសញ្ញាវិជ្ជមាននៃភាពរីកចម្រើនរបស់ខេត្ត និងជាឱកាសដ៏ល្អសម្រាប់ពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ ទទួលបានជីវភាពកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


