Connect with us

ព័ត៌មានជាតិ

ទោះមានតម្លៃ​ទាប​ ប៉ុន្តែ​ស្លឹក​ម្កាក់​អាច​លក់បាន​រាល់ថ្ងៃ

បានផុស

នៅ

​កសិករ​យើង​ភាគច្រើន​ ក្នុង​តំបន់​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​និយម​ដាំ​ដើម​ម្កាក់​យក​ស្លឹក​លក់​អាស្រ័យ ​ដោយសារតែ​ស្លឹក​ម្កាក់​អាច​លក់​បាន​នៅ​ក្នុង​ទីផ្សារ​រាល់ថ្ងៃ​ បើ​ទោះ​បី​ជា​ស្លឹក​ម្កាក់​មានតម្លៃ​ទាប​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កសិករ​ សុគន្ធ ដែល​ជា​អ្នក​ដាំ​ដើម​ម្កាក់​យូរ​ឆ្នាំ​មក​ហើយ​ បន្ទាប់ពី​ដើម​ម្រុំ បាន​ឲ្យ​ដឹង​ថា​ ការ​ដាំ​ម្កាក់​នេះ ​ក៏ដូចជា​ដាំ​ដើម​ម្រុំ​ដែរ ដោយ​ម្ខាង​ដាំ​ម្រុំ និង​ម្ខាង​ទៀត​ដាំ​ម្កាក់ ​ប៉ុន្តែ​ចំពោះ​ដើម​ម្កាក់​ប្រើប្រាស់​ទឹក​ច្រើនជាង​ដើម​ម្រុំ​ ហើយ​នៅ​ពេល​បាន​ផល​ក៏​មាន​តម្លៃ​ខុសគ្នា​ដែរ​។ បង​ស្រី​បាន​បន្ត​ថា ​ក្នុង​ពេល​ទទួល​ផល​ដើម​ម្កាក់​ដាំ​ដំបូង​រយៈពេល​បី​ខែ​ ដែល​អាច​កាត់​ស្លឹក​យក​លក់​បាន​ក្នុង​១​គីឡូក្រាម ​ស្លឹក​ម្កាក់​បាន​ថ្លៃ​តែ​៨០០​រៀល​ទៅ​១០០០​រៀល​ប៉ុណ្ណោះ តែ​បើ​ខ្សត់​អាច​បាន​ថ្លៃ​លើស​នឹង​ទៅទៀត​។ គាត់​បាន​ដាំ​ប្រភេទ​បន្លែ​ស្លឹក​ម្កាក់​នេះ ​យូរ​ឆ្នាំ​មក​ហើយ​ដោយ​មិន​បោះបង់ចោល​បាន​ឡើយ​។ ​ស្លឹក​ម្កាក់​ បាន​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​គាត់​ ក៏​ព្រោះតែ​ស្លឹក​ម្កាក់​នេះ​ ទទួល​បាន​ផល​រាល់ថ្ងៃ​ទន្ទឹម​នឹង​ទីផ្សារ​ក៏​តម្រូវការ​រាល់ថ្ងៃ​ផង​ដែរ​៕​

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ដាំពូជឪឡឹកសាច់លឿង ក្នុង១ហិកតា​ បានផលពី​២០ទៅ៣០តោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម