សេដ្ឋកិច្ច
ចង្កឹះឫស្សីខ្មែរ នៅតែមានតម្រូវការខ្ពស់ ប៉ុន្ដែពិបាកប្រកួតប្រជែងជាមួយការនាំចូល
ម្ចាស់សិប្បកម្មផលិតចង្កឹះឫស្សីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា ផលិតផលចង្កឹះឫស្សីខ្មែរគ្មានសារធាតុគីមី បច្ចុប្បន្ននេះ នៅតែមានតម្រូវការទីផ្សារខ្ពស់ ប៉ុន្តែពិបាកក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលបន្ដិច។

ជាម្ចាស់សិប្បម្មផលិតចង្កឹះឫស្សី វីខេ (VK) ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ហ័រ ដាណា បានថ្លែងប្រាប់ កម្ពុជាថ្មី ថា សម្រាប់ផលិតផលចង្កឹះឫស្សី វីខេ នាពេលបច្ចុប្បន្ន ការគាំទ្រ និងមានតម្រូវការទីផ្សារខ្ពស់ ប៉ុន្ដែពិបាកប្រកួតប្រជែងជាមួយចង្កឹះនាំចេញពីប្រទេសជិតខាងបន្ដិច។

លោក បន្តថា ទាក់ទងនឹងការប្រកួតប្រជែងនេះដែរ ចង្កឹះឫស្សីផលិតចេញពីសិប្បកម្ម វីខេ បច្ចុប្បន្នពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដោយសារតែខ្វះធនធាន និងសិប្បកម្មទើបតែចាប់ផ្ដើមឡើងមកទើបតែបាន៣ឆ្នាំ តែប៉ុណ្ណោះ។

ម្ចាស់សិប្បកម្មរូបនេះ បន្តថា «ចំពោះចង្កឹះនាំចូលពីក្រៅប្រទេស គេមានខ្នាតរបស់គេច្រើនទំហំ និងមានតម្លៃធូរថ្លៃជាងរបស់ផលិតក្នុងស្រុក។ ម្យ៉ាងទៀត គេអាចផលិតក្នុងបរិមាណច្រើនជាងយើង នេះក៏ដោយសារតែសិប្បកម្មរបស់គេមានមនុស្សធ្វើការច្រើន និងមានទីតាំងធំៗ ជាងរបស់សិប្បកម្មក្នុងស្រុកយើង»។

លោក ហ័រ ដាណា បានឱ្យដឹងទៀតថា ចង្កឹះឫស្សីដែលផលិតចេញពីសិប្បកម្មវីខេរបស់លោក មានលក្ខណៈពិសេសជាងរបស់នាំចូលត្រង់ថា គ្មានរក្សាទុកនូវសារធាតុគីមី ប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាពម ពិសេសគឺប្រជាជនខ្មែរដែលតែងតែនិយមគាំទ្រស្នាដៃចង្កឹះឫស្សីខ្មែរ របស់សិប្បកម្មវីខេ កន្លងមក។

សិប្បកម្មផលិតចង្កឹះឫស្សី វីខេ (VK) ជាសិប្បកម្មក្នុងស្រុកមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២២។ បច្ចុប្បន្ន សិប្បកម្មលក្ខណៈខ្នាតតូចមួយនេះ អាចផលិតចង្កឹះឫស្សីដែលគ្មានសារធាតុគីមី មានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារបានប្រមាណជាង ១ពាន់បេ ក្នុងមួយខែ៕

អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី