Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ដាក់​កំហិត​ឲ្យប្រតិបត្តិករទូរគមនាគមន៍

បានផុស

នៅ

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​បានកំណត់ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំង​អស់តភ្ជាប់និងបញ្ជូន​ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ឲ្យបានត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ជាកំហិត។
 
តាមរយៈ សេចក្តីជួនដំណឹងរបស់ ក្រសួងលោក  ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងសង្កេតឃើញថា មានប្រតិបត្តិករទូរគមនាគមន៍​ភាគច្រើន​បានតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ​សេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា។ប៉ុន្តែមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនទៀត មិនទាន់​បាន​ភ្ជាប់​នៅឡើយទេ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូន​ដំណឹង និងកិច្ចប្រជុំ​ជាច្រើនលើក​ក៏ដោយ​។
 
លោករដ្ឋមន្ត្រីបានបន្តថា«ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យ​ទូរគមនាគមន៍​ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌល​គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាសម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត »។

លោករដ្ឋមន្ត្រីបានព្រមានថា ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនអនុវត្តតាមការណែនាំ​របស់​ក្រសួង​ទេ នោះក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដូចជាព្យួរ ឬលុបអាជ្ញាបណ្ណជាដើម។

គួរបញ្ជាក់ថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេច​លុបអាជ្ញាបណ្ណចំនួន៣​របស់​ក្រុម​ហ៊ុន Chuan Wei (Cambodia) Co., Ltdនិងបានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់​ប្រតិ​បត្តិករ​ទូរគមនាគមន៍ ចំនួន ១៧ ក្រុមហ៊ុន ដោយសារក្រុមហ៊ុននេះ មិនអនុវត្តទៅតាមច្បាប់៕
 
អត្ថបទ ៖ សំអឿន
 
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម