Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ៖ បើ​ផ្លូវ​ដាច់ គេ​អា​ចត​ភ្ជាប់​វិញ​បាន ប៉ុន្តែ​បើ​ជីវិត​បាត់បង់ គឺ​មិនអាច​វិលត្រឡប់​វិញ​បានទេ

បានផុស

នៅ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង ផ្លូវ​ក្រាល​កៅស៊ូ និង​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន ៤២ ខ្សែ ប្រវែង ៣១.៩១៧ ម៉ែត្រ នៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងអស់ នៃ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ សម្រាប់​បម្រើ​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ទៅមក ដើម្បី​ប្រកប​របរ​រក​ទទួលទាន និង​ការសិក្សា​រៀនសូត្រ ក៏ដូចជា​តម្រូវការ​ចាំបាច់​នានា សំដៅ​ធានាបាន​នូវ​ក្តី​សង្ឃឹមលើ​អនាគត​ដ៏​រុងរឿង​។

លោក​ថា ខេត្តកំពង់ចាម ក៏ដូចជា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស ធ្លាប់បាន​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងដំណំ​ដោយសារ​សង្គ្រាម ជាពិសេស​ក្នុង​អំ​ទ្បុ​ង​ទសវត្សរ៍​ឆ្នាំ​៧០ ដែល​បាន​បង្ក​នូវ​វិនាសកម្ម និង​ការបំផ្លិចបំផ្លាញ​ធំធេង​លើ​គ្រប់​វិស័យ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា​ផងដែរ ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ឆ្លងកាត់​កាលៈទេសៈ​ទាំងនោះ និង​ដែល​បាន​បន្ត​នៅ​រស់រាន​មាន​ជីវិត​ម​ក​ទល់​បច្ចុប្បន្ន ពិតជា​បាន​យល់​ច្បាស់​ណាស់​នូវ​ការឈឺចាប់ និង​ការភ័យខ្លាច​ទាំងនោះ ជាពិសេស​អំពី​តម្លៃ​នៃ​សន្តិភាព ដែល​កម្ពុជា​កំពុងមាន​ដូច​ពេល​បច្ចុប្បន្ន ដោយបាន​នាំមក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ រួម​ជាមួយនឹង​កិត្តិយស និង​កិត្យានុភាព​ស្មើមុខស្មើមាត់​នៅលើ​ឆាក​អន្តរជាតិ​ទាំង​ក្នុង​តំបន់ និង​សាកលលោក​។

បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​រំឭក​ជារឿយៗ​ថា បើ​ផ្លូវ​ដាច់ គេ​អា​ចត​ភ្ជាប់​វិញ​បាន ប៉ុន្តែ​ប្រសិនបើ​ជីវិត​បាត់បង់​នោះ គឺ​មិនអាច​វិលត្រឡប់​មកវិញ​ទ្បើ​យ​។ ដូច្នេះហើយ​បានជា សម្តេច​តែង​បាន​ខិតខំ​គិតគូរ​ធ្វើយ៉ាងណា​រក្សា​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ជា​កត្តា​អាទិភាព​ចម្បង​បំផុត ដែល​សច្ចភាព​នេះ ក៏​ត្រូវបាន​ឆ្លុះបញ្ចាំង​ជាក់ស្តែង​តាមរយៈ​ស្ថានការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន ហើយ​ដែល​ចុងក្រោយ​នេះ គឺ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​សម្តេច​តេ​ជោ បាន​ពិចារណា​គិតគូរ​គ្រប់​ជ្រុងជ្រោយ និង​បានសម្រេច​អារកាត់​ប្រកបដោយ​ការទទួលខុសត្រូវ និង​លឿន​រហ័ស ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ហានិភ័យ​នៃ​មហា​គ្រោះថ្នាក់​បង្កដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​ទល់​ពេលនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​ជាង​៦ លាន​នាក់ មកហើយ​នៅលើ​ពិភពលោក​។

​បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្តេច​តេ​ជោ តែង​បាន​កំណត់​យក​ទិសដៅ​អាទិភាព​ចំនួន​៤ រួមមាន​៖ មនុស្ស ផ្លូវ ទឹក និង​ភ្លើង ដើម្បី​ជំរុញ​កា​រលើ​កម្ពស់​កម្រិតជីវភាព សុខភាព សុខុមាលភាព និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ទ្បើង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២០ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២៤ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម