Connect with us

ព័ត៌មានជាតិ

កូនប្រុសទាំងបីសម្តេចវិបុលបញ្ញា សុខ អានឡើង​មុខ​តំណែង ៣ ក្រសួង​ផ្សេង​គ្នា

បានផុស

នៅ

ភ្នំពេញ៖ កូនប្រុសទាំងបីរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងបីផ្សេងគ្នា។

លោក សុខ សូកាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនប្រុសទាំងបីនាក់នោះរួមមានលោក សុខ សូ​កាន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០។

លោក សុខ សូកេន

លោក សុខ សូកេន បានឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០បន្ទាប់ពីលោកកាន់តំណែងជាអនុរដ្ឋលេខាធិការក្នុងក្រសួងនេះ ចាប់តាំងពីឆ្នាំ២០១៦មក។

លោក សុខ សង្វារ

ចំណែក​លោក សុខ សង្វារ ត្រូវ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​​តាមព្រះរាជក្រឹត្យ​កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកបានកាន់ជាអគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរាអស់រយៈពេល៧ឆ្នាំរួចមក​។​

លោក សុខ សង្វារបានលើកឡើងតាមរយ: Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា លោកមានអារម្មណ៍ថាមានកិត្តិយសផង ហើយក៏មានអារម្មណ៍ភ័យផង ក្រោយទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក សុខ សង្វារ បានបន្តថា «ខ្ញុំមានកិត្តិយសដែលត្រូវបានផ្តល់តួនាទីខ្ពស់ជាងមុន ហើយក៏មានអារម្មណ៍ភ័យផងដែរ ដោយត្រូវបំពេញការងារច្រើនជាងមុន»។

លោកអះអាងថា លោកនឹងយកបទពិសោធន៍ និងចំណេះដឹងរយៈពេល ៧ ឆ្នាំនៅអង្គរ ដើម្បីជួយវិស័យទេសចរណ៍កម្ពុជា ដែលកំពុងដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម