ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកម្ពុជា កំពុងតាមដានវ៉ាក់សាំងបង្ការជំងឺអុតស្វា
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងតាម ក្រុមតេឡេក្រាមរបស់លោកស្រី នៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា ក្រសួងសុខាភិបាលកំពុងតាមដានជាបន្តលើវ៉ាក់សាំងបង្ការជំងឺអុតស្វា ខណៈលោកស្រីធ្លាប់បានបញ្ជាក់ថា ការចាក់វាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយកន្លងមក បានបង្ហាញថា ជាការការពារប្រឆាំងនឹងជំងឺនេះផងដែរ។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា វ៉ាក់សាំងថ្មីប្រឆាំងនឹងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា (Monkeypox) ត្រូវបានអនុម័តឱ្យប្រើប្រាស់ ប៉ុន្តែមិនទាន់មានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមបណ្តាប្រទេសនៅឡើយទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ មកដល់ពេលនេះកម្ពុជាមិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺនេះនៅឡើយ តែពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួនដូចជា៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។
លោកស្រីវេជ្ជបណ្ឌិត បានជំរុញឱ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្ន ជំងឺអុតស្វានេះ គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្លៀង នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។ ការចម្លងជំងឺអុតស្វា កើតមានឡើងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។ ការប្រើសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់អ្នកជំងឺអុតស្វា ឡូកឡំចូលគ្នាក៏អាចឆ្លងទៅអ្នកដទៃបានដែរ។ ក្រៅពីនេះ វីរុសនេះក៏អាចចម្លងតាមរយៈទឹកមាត់ និងអ្នកមានផ្ទៃពោះចម្លងទៅទារកតាមរយៈទងសុក ឬពីឪពុកម្ដាយដែលមានវីរុសឆ្លងទៅដល់កូន អំឡុងពេល ឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះនឹងស្បែក។

គួររំលឹកថា ជំងឺអុតស្វា (Mokeypox) បានផ្ទុះឡើងជាបន្តបន្ទាប់ និងត្រូវបានបញ្ជាក់កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។ នៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍នៃ ចក្រភពអង់គ្លេស ហើយមិនទាន់មានអ្នកស្លាប់នៅឡើយដែរ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក ចាត់ទុកការចម្លងវីរុសនេះនៅមានហានិភ័យទាប តែក៏លើកឡើងពីលទ្ធភាព ហានិភ័យដែលអាចគំរាមកំហែងដល់សុខភាពសកល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


