អង្គការ​វីឡា​វ​យូ​អន្តរជាតិ​ផ្តល់​ម៉ាស់​៦​ម៉ឺន​ម៉ាស់​ដល់​ក្រសួង​អប់រំ​សម្រាប់​ចែក​ដល់​សិស្ស​ក្រីក្រ​ជនបទ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អង្គការ​វីឡា​វ​យូ​អន្តរជាតិ​ផ្តល់​ម៉ាស់​៦​ម៉ឺន​ម៉ាស់​ដល់​ក្រសួង​អប់រំ​សម្រាប់​ចែក​ដល់​សិស្ស​ក្រីក្រ​ជនបទ

Published

on

ភ្នំពេញ​ ៖​ អង្គការ​មូលនិធិ​វីឡា​វ​យូ​អន្តរជាតិ​កាល​ផ្តល់​ម៉ាស់​ចំនួន​៦​ម៉ឺន​ម៉ាស់​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​យកទៅ​ចែក​ជួន​ដល់​គ្រួសារ​ទីទាល់ក្រ​និង​សិស្ស​ក្រីក្រ​នៅ​តំបន់​ជនបទ​សម្រាប់​ពាក់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

ពិធី​ប្រគល់​ម៉ាស់​ចំនួន​៦​ម៉ឺន​នេះ ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​នៅ​ស្តា​ត​អូឡាំពិក​ដោយមាន​ការចូល​រួម​ពី លោក ប៊ូ​ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​លោក គឹម សង់​ជីន ប្រធាន​អង្គការ​វី​ឡាវ​យូ​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក គឹម សង់​ជីន​ បាន​មានប្រសាសន៍ថា​ ការចូលរួម​ផ្តល់​ម៉ាស់​ដល់​ក្រសួង​អប់រំ​នាពេលនេះ​គឺ​ដើម្បី​ចូលរួម​ចំណែក​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ខណៈ​ដែល​ប្រទេស​កម្ពុ​ជាមាន​ឆ្លង​ជំងឺ​នេះ​ចូល​សហគមន៍​ពិសេស​ដើម្បី​បង្កា​ដល់​សិស្ស​ក្រីក្រ​និង​ក្រុមគ្រួសារ​ឲ្យ​ជៀស​ផុតពី​ការឆ្លង​ជំងឺ​នេះ​។

លោកស្រី​បាន​បន្តថា​សមាជិក​រប​ស់​អង្គការ​វីឡា​វ​យូ​បានរួម​ចិត្ត​គ្នា​ដើម្បី​ឲ្យ​យុវជន​យុវវ័យ​កម្ពុជា​ដែលជា​អ្នកដឹកនាំ​អនាគត​របស់​ប្រទេសជាតិ​អាច​បញ្ចប់​ការសិក្សា​ដោយ​មិន​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩។

លោកស្រី​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​សូម​រឹងប៉ឹង​ឡើង​ទាំងអស់គ្នា​ដើម្បី​យកឈ្នះ​លើ​វិបត្តិ​នេះ​ប្រកបដោយ​វៃឆ្លាត​ជាមួយគ្នា​។ លោក ប៊ូ ជុំ​សេរី បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​វី​ឡាវ​យូ​ដែល​បាន​ជួយឧបត្ថម្ភ​ម៉ាស​ចំនួន​៦​ម៉ឺន​ដល់​ក្រសួង​អប់រំ​ដោយ​លោក​បាន​សន្យា​ថា​នឹង​យក​ម៉ាស​ទាំងនេះ​ទៅ​ចែក​ជួន​ដល់​គ្រួសារ​និង​សិស្ស​ក្រីក្រ​នៅតាម​ជនបទ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services