ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងសែន ឈានដល់កម្រិតប្រកាសអាសន្នប្រុងប្រយ័ត្ន
កំពង់ធំ ៖ កម្ពស់ទឹកជំនន់ស្ទឹងសែន នៅស្ថានីយកំពង់ធំ ឈានដល់កម្រឹតប្រកាសអាសន្នប្រុងប្រយ័ត្ន ដែលជាដំណាក់កាលឲ្យប្រជាពលរដ្ឋគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយដងស្ទឹងសែន។

យោងលើរបាយការណ៍បញ្ជាក់របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បញ្ជាក់ថា ទឹកជំនន់ស្ទឹងសែន គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្ថានីយ៍កំពង់ធំ មានការហក់ឡើងជាបន្តបន្ទាប់ឈានដល់លើសកម្រឹតប្រកាសអាសន្ន ០.០១ម៉ែត្រ ដែលមានកម្ពស់ទឹក ១៣.៥១ម៉ែត្រ ធៀបទៅនឹងកម្ពស់ទឹកប្រកាសអាសន្នត្រឹមតែ១៣.៥០ម៉ែត្រ តែប៉ុណ្ណោះ។

លោកបន្តថា កម្រិតលើប្រកាសអាសន្ន អាចនឹងបន្តជន់ឡើងបន្ថែមទៀតប្រហែល ៥ទៅ៧ថ្ងៃ ទើបទឹកស្ទឹងសែន ចាប់ផ្តើមនឹង ឬថយចុះទៅវិញ។ ការព្យាករណ៍បែបនេះ ដោយយើងសង្កេតឃើញស្ថានីយផ្នែកខាងលើ គឺស្ថានីយ សណ្តាន់ មានកម្ពស់ទឹក១៨.៤៨ម៉ែត្រ ធៀបកាលពីថ្ងៃ១៤ខែសីហា មានកម្ពស់១៨.៦០ម៉ែត្រ ច្រកចុះចំនួន០.១២ម៉ែត្រ។ ក្នុងករណីគ្មានភ្លៀងធ្លាក់ច្រើន នៅស្រុកសណ្តាន់ និងក្បាលទឹកក្នុងខេត្តព្រះវិហារ ទឹកស្ទឹងសែន នឹងបន្តហូរទៅកាន់បឹងទន្លេសាប ដូច្នេះទឹកនឹងច្រកចុះពេលខាងមុខនេះ។ លោកបន្តថា ប្រសិនធ្វើ ការប្រៀបធៀប ជំនន់ទឹកស្ទឹងសែនរយៈពេលបីឆ្នាំ គិតត្រឹមថ្ងៃទី១៥ ខែសីហា ដូចគ្នា នៅក្នុងឆ្នាំ ២០២២ ជំនន់ទឹកខ្ពស់ជាងគេ គឺ១៣.៥១ម៉ែត្រ នៅឆ្នាំ២០២១ កម្ពស់ទឹក៧.៣០ម៉ែត្រ និងឆ្នាំ២០២០ កម្ពស់ទឹក១១.០២ម៉ែត្រ។ ក្រៅពីស្ថានវាស់កម្ពស់ទឹកស្ទឹងសែន, ខេត្តកំពង់ធំ មានស្ថានីយ៍វាស់កម្ពស់ទឹក ចំនួន៣ទៀត គឺស្ថានីយអាងទឹកស្ទឹងជីនិត ( ១មករា) នៅថ្ងៃទី១៥ ខែសីហា មានកម្ពស់ទឹក ២.៩០ ម៉ែត្រ (ទឹកនឹង) ទឹកលើក្បាលបង្ហៀរ ០.៤៤ម៉ែត្រ, ស្ថានីយស្ទឹងស្ទោង កម្ពស់ទឹក៥.៤៣ម៉ែត្រ ស្រកចុះ០.០៦ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.៨០ម៉ែត្រ, ស្ថានីយអាង៣០កញ្ញា កម្ពស់ទឹក ១៧.៩៨ម៉ែត្រ (ច្រកចុះ ០.១០ម៉ែត្រ) កម្ពស់ទឹកលើបង្ហៀរទ្វារទឹកធំ កម្ពស់២.៩២ម៉ែត្រ។

លោកបញ្ជាក់ថា បើទោះបីជា នៅស្ថានីយចំនួន៤ ក្នុងខេត្តកំពង់ធំ ស្រកចុះក្តី, ប៉ុន្តែស្ថានីយកំពង់ធំ នៅតែបន្តជន់ឡើង ដូច្នេះ ចំណុចប្រុងប្រយ័ត្ន គឺប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ តាមបណ្តោយដងស្ទឹងសែន និងតាមទីកន្លែងផ្សេង ទៀត ត្រូវមានការប្រុងប្រយ័ត្នលើសត្វមានពិសផ្សេងៗ ជាពិសេសសត្វពស់ ដែលកំពុងហែលស្វែងរកទីទួល សម្រាប់រស់នៅ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋទាំងអស់ដែលមានកូនតូច ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ លង់ទឹកជាយថាហេតុ៕
អត្ថបទ ៖ ឈាង មករា













-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន