ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន
ប្រទេសរុស្ស៊ីបានច្រាលចោលសំណើចាស់ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ប៉ុន្តែក៏បានដាក់ចេញនូវលក្ខខណ្ឌថ្មីផងដែរ ប្រសិនបើចង់ឲ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាង។

កាលពីខែមីនា, រុស្ស៊ីបានបង្ហាញលក្ខខណ្ឌ៣ចំណុចទៅសហរដ្ឋអាមេរិក បើពិតជាចង់ឲ្យខ្លួនឈប់បាញ់ជាមួយអ៊ុយក្រែនឈានឆ្ពោះទៅរកសន្តិភាព ហើយលក្ខខណ្ឌទាំងនោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀនិងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវរុស្ស៊ីបានប្តូរគំនិតហើយហើយដាក់ចេញលក្ខខណ្ឌថ្មីវិញ ដោយបើយោងតាមមន្ត្រីរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាថា លក្ខខណ្ឌថ្មីនេះ គឺរុស្ស៊ីទាមទារឲ្យអាមេរិក ត្រូវយល់ឲ្យច្បាស់អំពីឫសគល់នៃសង្គ្រាមនេះជាមុនសិន សឹមនឹងរៀបរៀងកិច្ចព្រមព្រៀងសន្តិភាព។
សារព័ត៌មាន JOE បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ដែលនិយាយថា «យើងបានពិនិត្យមើលដំណោះស្រាយដែលស្នើឡើងដោយអាមេរិកយ៉ាងយកចិត្តទុកដាក់ បំផុតប៉ុន្តែបើដូចទម្រង់បច្ចុប្បន្ននេះ យើងមិនអាចទទួលយកបានទាំងស្រុងទេ។ តាមដែលយើងអាចមើលឃើញ អាមេរិកត្រូវដោះស្រាយបញ្ហាទាក់ទងនឹងមូលហេតុនៃជម្លោះនេះជាមុនសិន”។

សូមជម្រាបជាថ្មី សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយពន្លឺនៃកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា។
ពាក់ព័ន្ធបទឈប់បាញ់នេះ រុស្ស៊ី-អ៊ុយក្រែនបានប្តេជ្ញាចិត្ត ផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក។
លុះមកដល់ចុងខែមីនា ភាគីទាំងពីរបានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅថែមទៀត ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា៕
អត្ថបទ៖ សុខ សវណ្ណ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
សន្តិសុខសង្គម២ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1