សន្តិសុខសង្គម
មេភូមិស្វាយតាអុក១ និងប្រជាពលរដ្ឋរៃលុយគ្នាទិញប្រេងចាក់ម៉ាសុីនបូមទឹកចេញពីផ្លូវ
លោក ឡុង សុខុម មេភូមិស្វាយតាអុក១ បានឲ្យដឹងថា អស់រយៈពេល២ថ្ងៃហើយលោកបានយកម៉ាសុីនបូមទឹកមកដាក់បូមទឹកចេញពីផ្លូវដែលរងការលិចលង់ដើម្បីឲ្យប្រជាពលរដ្ឋក្នុងភូមិងាយស្រួលក្នុងការធ្វើដំណើរ។

លោកមេភូមិបានបញ្ជាក់ប្រាប់ថា ផ្លូវដែលរងការលិចលង់ គឺស្ថិតនៅផ្លូវទួលបាយ៉ាប ក្នុងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្វីដែលលោកមេភូមិមានក្តីរំភើបនោះ គឺដំណើរការក្នុងការបូមទឹកដោយទទួលបានពីការចូលរួមពីប្រជាពលរដ្ឋ ក្នុងនោះគឺខ្លះចេញប្រេង ខ្លះទៀតចេញថវិកាសម្រាប់ទិញប្រេង និងខ្លះទៀតចេញម្ហូបចំណីសម្រាប់ឲ្យក្រុមការងារដែលចុះបូមទឹកបានទទួលទាន។
ទោះជាយ៉ាងណាក៏លោក ឡុង សុខុម មេភូមិស្វាយតាអុក១បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកាក៏បន្តបូមឲ្យទាល់តែរីងស្ងួតដើម្បីឲ្យប្រជាពលរដ្ឋលោកធ្វើដំណើរទៅបំពេញការងារ រកសុីទទួលទានរៀងៗខ្លួនបានងាយស្រួល។ ក្នុងនោះលោកមេភូមិសូមកោតសសើរដល់សណ្តានចិត្តប្រជាពលរដ្ឋដែលបានចូលរួមចំណាយថវិកាទិញប្រេងដាក់ម៉ាសុីនបូមទឹកទៀតផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


