កីឡា
ដាក់ផែនការនៅកម្ពុជាយូរទៀត Cristian គ្រោងនាំប្រពន្ធកូនមកនៅខ្មែរដែរ
ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង Cristian Roque ដែលដាក់ផែនការលេងបាល់ទាត់នៅកម្ពុជាច្រើនឆ្នាំទៀត គ្រោងនាំប្រពន្ធ និងកូនពីប្រទេសប្រេស៊ីលមកស្នាក់នៅជុំគ្នាក្នុងប្រទេសកម្ពុជា។

តាមពិតទៅភរិយា និងកូនរបស់កីឡាករ Cristian ធ្លាប់បានមកកម្ពុជាម្តងហើយកាលពីឆ្នាំ២០២៣ ប៉ុន្តែនៅពេលនោះពួកគាត់ពិបាកសម្របខ្លួនក្នុងការរស់នៅប្រទេសកម្ពុជា ខណៈមិនចេះភាសាអង់គ្លេស ហើយសូម្បីកីឡាករផ្ទាល់ក៏មិនសូវភាសាអង់គ្លេសដែរ។ យ៉ាងណា បន្ទាប់ពីស្នាក់នៅកម្ពុជារយៈពេលជាង៣ឆ្នាំ កីឡាករចេះភាសាអង់គ្លេសដែលអាចប្រើប្រាស់ក្នុងការទំនាក់ទំនង និងយល់កាន់តែច្បាស់ពីស្ថានភាពរស់នៅក្នុងប្រទេសនេះ ដូច្នេះរូបគេកាន់តែមានអារម្មណ៍សុខស្រួលដែលចង់ឲ្យប្រពន្ធ និងកូនមករស់នៅជុំគ្នាដែរ។

កីឡាករបាននិយាយថា ៖«គ្រួសាររបស់ខ្ញុំឥឡូវនៅប្រទេសប្រេស៊ីល ពីព្រោះឆ្នាំដំបូង ខ្ញុំមិនដឹងរបៀបរស់នៅទីនេះទេ។ ចូលឆ្នាំទី២ទើប ភរិយារបស់ខ្ញុំបានមកកម្ពុជា។ ភរិយា និងកូនរបស់ខ្ញុំចូលចិត្តទីនេះដែរ ប៉ុន្តែគាត់ពិបាកសម្របខ្លួនដែរ ជាពិសេសគាត់ពិបាករឿងអាហារ។ លើកទី១សម្រាប់គាត់នៅប្រទេសថ្មី។ គាត់ពិបាកក្នុងការរស់នៅ ហើយគាត់ក៏បានត្រឡប់ទៅប្រេស៊ីលវិញ។ គាត់ស្នាក់នៅទីនេះបាន៦ខែ»។
កីឡាករបានឲ្យដឹងទៀតថា ៖«ខ្ញុំគិតថា ប្រហែលជារដូវកាលក្រោយ ពួកគាត់អាចនឹងមកកម្ពុជាម្តងទៀត។ នេះជាការគ្រោងទុក ខ្ញុំមិនដឹងថា ភរិយារបស់ខ្ញុំមកឬអត់ ពីព្រោះគាត់ពិបាកសម្របខ្លួននៅទីនេះ។ គាត់អត់ចេះនិយាយអង់គ្លេស អត់អាចចេញទៅក្រៅម្នាក់ឯង ហើយគាត់ប្រហែលជាគិតថា មិនសូវមានសុវត្ថិភាព។ ប៉ុន្តែខ្ញុំអាចនិយាយបានថា នៅទីនេះគ្មានគ្រោះថ្នាក់អ្វីទេ។ ដូចខ្ញុំសួរ Odawara អំពីកម្មវិធីនៅកម្ពុជា ដូចជាពិធីជប់លៀង ឬសប្បុរសធម៌ ឬអ្វីក៏ដោយគ្មានបញ្ហាអ្វីទេ»។

ទាក់ទងនឹងសុខសុវត្ថិភាពនៅកម្ពុជា កីឡាករ Cristian Roque តែងតែបានប្រាប់សាច់ញាតិ និងអ្នកស្គាល់នៅប្រទេសថា កម្ពុជាមានអាកាសធាតុក្តៅដូចប្រេស៊ីលដែរ តែជាប្រទេសដ៏ល្អ។ នេះជាអ្វីដែលរូបបានប្រាប់គ្រួសារ និងមិត្តភក្តិនៅប្រេស៊ីល។
កីឡាករនិយាយថា ៖«យើងអាចធ្វើអ្វីក៏បាន។ គ្រប់ពេលដែលខ្ញុំបាននិយាយប្រាប់មិត្តភក្តិ។ ឪពុករបស់ខ្ញុំក៏បានសួរនាំអំពីប្រទេសកម្ពុជាដែរ។ ខ្ញុំបានប្រាប់ឪពុកម្តាយរបស់ខ្ញុំថា កុំព្រួយបារម្ភអ្វីពីខ្ញុំ ពីព្រោះខ្ញុំរស់នៅទីនេះសុខស្រួល។ ខ្ញុំរស់នៅទីនេះសុខសប្បាយ ដូច្នេះខ្ញុំប្រាប់ពួកគាត់ថា កុំបារម្ភ។ កម្ពុជាជាប្រទេសដ៏ល្អ»៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


