សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ ជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ បន្ទាប់ពីកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធើ្វការឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់ពីជនរងគ្រោះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវម្នាក់ បានប្រគល់លុយសុទ្ធចំនួន ១០០,០០0 ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក ដើម្បីយកទៅទិញឡានចំនួន២គ្រឿង នៅសណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីបានទទួលប្រាក់ ហើយ ស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។

បន្ទាប់មកមានបុរសម្នាក់ឈ្មោះ MIMBANG ROMEO AYUK ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាមេរ៉ូន (CAMEROON) បានទាក់ទងមកស្ត្រីរងគ្រោះ ដោយប្រាប់ថា បុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន និងបានប្រាប់ឱ្យស្ត្រីរងគ្រោះរកលុយមកលោះចំនួន៧០,០០០ដុល្លារ ដើម្បីមកលោះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីស។
ស្ត្រីរងគ្រោះបានឆ្លើយតបថា គ្មានប្រាក់ចំនួន៧០,០០០ដុល្លារទេ ស្រាប់តែជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន៥០,០០០ដុល្លារ ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះ តាមបណ្តាញទំនាក់ទំនងសង្គម (Telegram)។

តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថា សង្សាររបស់នាងត្រូវចាប់ខ្លួន ដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាង ដើម្បីភូតនាងប៉ុណ្ណោះ។
បន្ទាប់មកជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្រ្តីរងគ្រោះណាត់ជួប ដើម្បីប្រគល់ប្រាក់ដោយឱ្យជនសង្ស័យឈ្មោះ ASHU GEORGE EBOT មកទទួលប្រាក់ជំនួសមុខឱ្យឈ្មោះ MIMBANG ROMEO AYUK នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស៩៩ ផ្លូវលេខ៤៣០ កែង៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឧក្រិដ្ឋជនរូបនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានឃាត់ខ្លួនម្តងហើយ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះពីបទ «ឆបោក និងលួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស» នៅក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងទំហំទឹកប្រាក់ប្រមាណ៣៥ម៉ឺនដុល្លារ តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត៣០ម៉ឺនដុល្លារ។
ក្រោយការជាប់ឃុំនៅក្នុងពន្ធនាគារបានចំនួន១ឆ្នាំ ៦ខែ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យដោះលែងវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន