Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីប្រគេនបច្ច័យជាង៣២លាន​២សែន​រៀល​ សម្រាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម

បានផុស

នៅ

សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី បានប្រគេនបច្ច័យចំពោះព្រះសង្ឃជាង៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យទាំងនេះជូនដល់បុព្វកាលរីជន មានមាតាបីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ពុទ្ធបរស័ទជិតឆ្ងាយមហាជនប្រុស ស្រី ក្មេង ចាស់ ដោយមានការប្រគេនយាគូចំពោះព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រីបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជា សាដកចំនួន ០៧(០៦អង្គ+០១អង្គទេសនា) បាយបត្តបូរ ចំនួន១០ , អង្ករចំនួន១០០គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស ស្ករស ចំនួន៥០​គីឡូក្រាម ត្រីខកំប៉ុង ចំនួន០១កេស ទឹកដោះគោខាប់ចំនួន០១កេស ផ្លែឈើ ចំនួនៈ ០២កន្ត្រក់ ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ០៦អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន៣២លាន២សែនរៀល ។

បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយ ពន់ ប្រមាណ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម