ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងផ្ដល់ការគាំទ្រសម្របសម្រួលនានា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលដែលសម្ដេចបានបញ្ជាឱ្យពិនិត្យមើលឡើងវិញ។

តាមរយៈសារាចរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះត្រូវផ្សារភ្ជាប់នឹងក្របខណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សូចនាករសមិទ្ធផលក្របខណ្ឌនៃការអនុវត្តថវិការកម្មវិធី កិច្ចព្រមព្រៀងសមិទ្ធកម្មរវាងក្រសួង ស្ថាប័នសាមី ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងប្រធានស្ថាប័ន ជាមួយអង្គភាពក្រោមឱវាទ។
ក្នុងសារាចរនោះបញ្ជាក់ថា៖ «ក្នុងន័យនេះ ក្រសួងស្ថាប័នត្រួវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលលើសមិទ្ធកម្មក្នុងការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ខ្លួន។ ក្រសួង ស្ថាប័ន ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ខ្លួន និងសមិទ្ធកម្មសម្រេចបានធៀបនឹងសូចនាករសមិទ្ធកម្មកំណត់ដោយរាជរដ្ឋាភិបាល»។

សម្ដេចធិបតីបញ្ជាក់ថា ការធ្វើបែបនេះក៏ដើម្បីជួយដល់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងកំណត់ការបែងចែកនិងការប្រើប្រាស់ធនធានមនុស្ស និងថវិកា ព្រមទាំងការរៀបចំយន្តការការងារឱ្យបានសមស្របដើម្បីលើកកម្ពស់លទ្ធផលការងារកាន់តែប្រសើរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


