ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីពីកោះធំទៅស្រុកលើកដែកគ្រោងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ
ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីឃុំលើកដែកស្រុកកោះធំ ទៅស្រុកលើកដែកខេត្តកណ្តាលនឹងត្រូវជំរុញបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំខ្មែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះថា ផ្លូវលេខ ២៣ ជាផ្លូវថ្មីតភ្ជាប់ពីឃុំលើកដែកស្រុកកោះធំ ទៅស្រុកលើកដែកខេត្តកណ្តាលនឹងត្រូវជំរុញបើកការដ្ឋានឱ្យបានមុនចូលឆ្នាំខ្មែរ។

ផ្លូវថ្មីលេខ ២៣ នេះ បងប្អូននៅឃុំលើកដែក ស្រុកកោះធំ បើចង់ទៅលេងអ្នកលឿង មិនបាច់មកភ្នំពេញតាមផ្លូវជាតិលេខ១ គឺអាចធ្វើដំណើរត្រង់តាមផ្លូវលេខ ២៣ នេះតែម្តង។
សូមជំរាបថា ខេត្តកណ្តាលកំពុងអភិវឌ្ឍផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន ២ ខ្សែទៀត។ ផ្លូវទី១ មានប្រវែងបណ្តោយជាង ៧ គីឡូម៉ែត្រ ទទឹង ៦០ ម៉ែត្រ សាងសង់ចេញពីក្បែរច្រកទ្វារអន្តរជាតិក្អមសំណស្រុកលើកដែកឆ្ពោះទៅស្រុកកោះធំ និងផ្លូវថ្មីមួយខ្សែទៀតមានប្រវែង ៣២ គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រ ចេញពីស្រុកលើកដែក ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ឬចំណុចបំបែកផ្លូវលេខ១ ម្តុំខាងលិចស្ពានអ្នកលឿង៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា