ព័ត៌មានជាតិ
ដកដំណែងអភិបាលស្រុកបរសេដ្ឋ ក្រោយមានការព្រមានពីACU
ក្រោយការព្រមានពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយប្រមាណ២ប៉ុណ្ណោះ ទៅលើលោក ឈឺន សុធន់ អភិបាលស្រុកបសេដ្ឋ ពេលនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកហូតមុខដំណែងជាផ្លូវការ។
យោងតាមអនុក្រឹត្យ លេខ២៥៤ អនក្រតត ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ។

មាត្រា១: ផ្ទេរភារកិច្ចលោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។
មាត្រា២: តែងតាំងលោក សំអឿន សុបញ្ញា ឋានន្តរស័ក្កិវរប ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
គួររំឭកថា លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ បានចេញលិខិតព្រមានចំពោះលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ។

ក្នុងលិខិតរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់យ៉ាងច្បាស់ៗថា “សុំផ្អាកសកម្មភាពអនុញ្ញាតឲ្យលោកស្រី វង់ ឈើវិនឌីអានសាយណាវ ក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នកមេរៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ”។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវេនបើកទំនប់ទឹកពីឆ្មាំយាមទំនប់ ហើយដំណើការបើកទឹកពង្រឹងបច្ចេកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ បញ្ឈប់សកម្មភាពនេះ និង ប្រគល់នៃម៉ារីវេនចម្លងនេះមកឲ្យសាលាស្រុកបសេដ្ឋរក្សាទុក។
ដូចបញ្ជាក់ខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សុំឲ្យលោកអភិបាល ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំង ដល់ការស៊ើបអង្កេតរបស់ អ.ប.ព. ក្នុងករណីនេះ។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជាក់ថា “ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ឬសកម្មភាពទាំង២នេះនៅតែ បន្ត អនុវត្តតាមមាត្រា២៦ (បុព្វសិទ្ធពិសេសរបស់ អ.ប.ព.) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្មើអាជ្ញាធរ ឋានានុក្រមពាក់ព័ន្ធឲ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់លោកអភិបាលស្រុក។
ក្រោយពីការព្រមានរបស់ ACU មន្ត្រីសាលាខេត្តកំពង់ស្ពឺ ធ្លាប់បានបង្ហើបប្រាប់ថា “ក្រុមប្រឹក្សាខេត្តដែលមានលោក យឹម សុខុម ជាប្រធានក្រុមប្រឹក្សាបានប្រជុំក្រុមប្រឹក្សាទាំងអស់ដោយក្នុងនោះ គឺមានការឯកភាពសម្រេចដកលោកឈឺនសុធន់ចេញពីតំណែងអភិបាលស្រុកបសេដ្ឋតែម្ដង”។
តាមការបង្ហើបបានបន្ថែមថា “មូលហេតុដែលធ្វើឲ្យមានបញ្ហា គឺបន្ទាប់ពីលោក ឈឺន សុធន់អភិបាលស្រុកបសេដ្ឋ មានការពាក់ព័ន្ធក្នុងការលក់ដីបឹងតាដែង តានួនដែលជាដីបឹងរបស់រដ្ឋជិត៣០០ហិកតា”។ ការរៀបចំលក់ដីបឹងរបស់រដ្ឋនេះ ទំហំរហូតដល់ ២៥០ហិចតា ក្នុងគម្រោងវិនិយោគបង្កើតតំបន់រោងចក្រ និងសង់សំណង់ផ្សេងៗរបស់ក្រុមហ៊ុន សម្បត្តិ បសេដ្ឋ។

តាមការបង្ហើប ក្នុងការប្រជុំក្រុមប្រឹក្សាខេត្តដើម្បីសម្រេចដកលោក ឈឺន សុធន់ ចេញពីតំណែងអភិបាលស្រុកបសេដ្ឋពេលនេះ ក៏មានភាពចម្រូងចម្រាស់ ដោយមានអ្នកអន្តរាគមន៍មកពីលើសុទ្ធតែអ្នកធំតែទោះបីជាបែបនេះក្តីក៏លទ្ធផល លោក ឈឺន សុធន់ ត្រូវប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តឯកភាព ដកចេញពីតំណែងអភិបាលស្រុក ដោយដាក់អភិបាលរងមួយរូបជំនួសវិញ គឺលោក សំអឿន សុបញ្ញា។

គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ គឺច្បាល់លាស់តាមរយៈអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ឈឺន សុធន់ ពីចៅហ្វាយស្រុកបសេដ្ឋឲ្យមកអានកាសែតនៅរដ្ឋបាលខេត្តកំពង់ស្ពឺ រួចតែងតាំងលោក សំអឿន សុបញ្ញា ជាមន្ត្រីវ័យក្មេងពីអភិបាលរង ជាអភិបាលស្រុកតែម្តង៕
អត្ថបទ៖ ភួង រដ្ថា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?