Connect with us

ព័ត៌មានជាតិ

លោក ទិត្យ វិច្ឆិកា រំលឹកពាក្យពីរម៉ាត់របស់គ្រូឆត្រយោងដែលពលីជីវិត

បានផុស

នៅ

លោក ទិត្យ វិច្ឆិកា ជាគ្រូបង្វឹកលោតឆត្រយោង បានរំលឹកពាក្យចំនួនពីរម៉ាត់របស់លោកវរ:សេនីយ៍ត្រី លឹម សាយ ដែលទទួលមរណភាពដោយសារលោតឆត្រយោង ខុសបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកលោតឆត្រយោង លោក ទិត្យ វិច្ឆិកា បាននិយាយថា ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់លោក ខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ ដែលលោកវរ:សេនីយ៍ត្រី លឹម សាយ តែងតែស្រែកបញ្ជា គឺពាក្យ Stand-By & Go។ លោកថា ពាក្យពីរម៉ាត់នេះ គឺមានន័យគ្រប់គ្រាន់សំរាប់ឱ្យលោកប្រុងប្រយ័ត្ន នឹងបញ្ជាឱ្យសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព។

បញ្ជាការដ្ឋានទ័ពពិសេស បានឱ្យដឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣ នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី ១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី ២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់។ តែគួរឲ្យសោកស្តាយ លោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

លុះដល់វេលាម៉ោង១២និង៣០ នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម