ព័ត៌មានអន្ដរជាតិ
ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់ជនស៊ីវិលជាង៤០នាក់ទៀត
ទើបប្រកាសកាន់ទុក្ខចំពោះអ្នកស្លាប់ដោយការរញ្ជួយដីបានមួយថ្ងៃប៉ុណ្ណោះ លោក មីន អ៊ុងឡាំង ស្រាប់តែបញ្ជាឲ្យកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសនៅក្រុង Salin នៃតំបន់ Magway និងក្រុង Singu នៃតំបន់ Mandalay បណ្តាលឲ្យជនស៊ីវិលជាង៤០នាក់ស្លាប់ រួមមានទាំងកុមារផងដែរ។ នេះបើតាមការផ្សាយរបស់ សមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB)។

ចំណែកបើយោងតាមប្រភពពីកងទ័ពរំដោះជាតិ Ta’ang ដែលជាចលនាប្រឆាំងរបបយោធា បានឲ្យដឹងថា លោក មីន អ៊ុនឡាំង បានវាយប្រហារលើភូមិចំនួន២នៅក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan បណ្តាលឲ្យជនស៊ីវិល៥នាក់រងរបួស និងខ្ទេចអស់ផ្ទះ២ខ្នង។
នេះមិនមែនលើកទីមួយឡើយ ដែលរបបយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសបន្ទាប់ពីប្រទេសជួបគ្រោះរញ្ជួយដីដ៏មហន្តរាយ។ ជាក់ស្តែងកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ លោក មីន អ៊ុងឡាំង ក៏ទម្លាក់គ្រាប់បែកសម្លាប់ក្រុមឧទ្ទាមចំនួន៧នាក់ នៅក្នុងរដ្ឋ Shan ផងដែរ។

ការវាយប្រហារថ្មីនេះ កើតឡើងបន្ទាប់ពីមីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១សប្តាហ៍ពេញ ដោយសារតែគ្រោះរញ្ជួយដីវាយប្រហារសឹងខ្ទេចប្រទេស ខណៈបើយោងតាមតួលេខរបស់ DVB , មនុស្សស្លាប់គិតត្រឹមព្រឹកថ្ងៃពុធទី២ខែមេសា បានកើនឡើងដល់ជិត ៤ ០០០នាក់ហើយ។
ទិន្នន័យរបស់ DVB បញ្ជាក់ថា ចំនួនមនុស្សស្លាប់ឈានដល់ ៣ ៧៥៦ នាក់ ខណៈក្នុងនោះសាកសព ២ ៤១៤ នាក់ ត្រូវបានរកឃើញនៅទីក្រុង Mandalay៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


