ព័ត៌មានជាតិ
កុំភ្លេចចូលភ្លក់ក្រឡានសំរោងក្នុង បើបានឆ្លងកាត់ខេត្តបាត់ដំបង
បាត់ដំបង ៖ ក្រឡាន គឺជាឈ្មោះអាហារម្យ៉ាង ដែលភាគច្រើនគេបានស្គាល់នៅពេលគេមកដល់ទឹកដីខេត្តបាត់ដំបង ពិសេសគឺក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលតំបន់នោះ ចាស់ៗបានធ្វើលក់តាំងពីសម័យដើមរៀងមក រហូតមកទល់សព្វថ្ងៃនេះ។

ស្ត្រីម្នាក់ឈ្មោះ រុំ ផារី អាយុ៥៤ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលជាអ្នកប្រកបមុខរបរដុតក្រឡាននេះដែរ បានរៀបរាប់ថា គាត់បានប្រកបមុខរបរនេះជាង២០ឆ្នាំមកហើយ ដែលចំណេះនេះគឺខ្មោចម្តាយគាត់បានបន្សល់ទុកអោយ។ ការពីគាត់នៅក្មេង គឺម្តាយគាត់ជាអ្នកដុតក្រឡាននៅក្នុងតំបន់នេះ ហើយគាត់ជាអ្នកទូលទៅលក់នៅសាលាតាអន។

លុះចូលមកដល់សម័យបច្ចុប្បន្នគាត់ក៏បានបន្តវេននូវមុខរបរនេះតទៅទៀត ដែលសព្វថ្ងៃគឺលក់ដាច់ខ្លាំងនៅថ្ងៃបុណ្យផ្សេងៗ ហើយម្យ៉ាងសព្វថ្ងៃក៏មានភ្ញៀវទេសចរបរទេសទៅកំសាន្ត និងភ្លក់ក្រឡានសំរោងក្នុងនេះដែរ ដោយសារតែវាគឺជាអាហារម្យ៉ាងដែលគេច្រកអង្ករដំណើបលាយផ្សំគ្រឿង ជាមួយខ្ទិះដូង ច្រកក្នុងបំពង់ឫស្សីហើយដុតវាទាល់តែឆ្អិន ទើបច្រៀកសំបកឫស្សីចេញអោយស្តើង ងាយស្រួលដល់អ្នកបរិភោគ។

ស្ត្រីរូបនេះបានបន្តថា ការប្រើប្រាស់ដើមឫស្សីគឺមានលក្ខណ:ខុសគ្នាដើម្បីចំអិនវា ប៉ុន្តែបើគាត់យកដើមឫស្សីព្រៃមកដុតក្រឡានវាមានឱជារសឆ្ងាញ់ជាងដើមឫស្សីស្រុក បើទោះបីជាដើមឫស្សីស្រុកមានប្រភេទក្រដាសច្រើនជាងក៏ដោយ។ ប៉ុន្តែមួយរយៈនេះ ការលក់ក្រឡានហាក់មានសភាពចុះខ្សោយ មិនសូវដាច់ដូចពីមុនដោយសារបច្ចុប្បន្នអ្នកលក់ច្រើនពេក៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ