សេចក្ដីជូនដំណឹង
មន្ទីរពេទ្យ អុីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានចាប់ដៃគ្នាលើភាពជាដៃគូក្នុងការពង្រឹងវិស័យអប់រំ និងវិស័យសុខាភិបាល
មន្ទីរពេទ្យ អុីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ដើម្បីបង្កើតភាពជាដៃគូសហការដែលផ្តោតលើការលើកកម្ពស់ និងការរីកចម្រើនទៅវិញទៅមកក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចសហការនេះគឺជាសមត្ថផលមួយយ៉ាងសំខាន់សម្រាប់ស្ថាប័នទាំងពីរ ដើម្បីរួមគ្នាពង្រីកឱកាស និងលើកកម្ពស់សេវាកម្មជូនដល់សហគមន៍ទាំងមូល។

គោលបំណងចម្បងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតទំនាក់ទំនងមួយដែលស៊ីសង្វាក់គ្នា ក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដដ៏ទូលំទូលាយ ចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងចូលរួមក្នុងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម រួមគ្នាដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមប្រឹក្សាភិបាល សមាជិកបុគ្គលិក និងសហគមន៍ឲ្យកាន់តែទូលំទូលាយនៃស្ថាប័នទាំងពីរ។
ភាពជាដៃគូរវាង មន្ទីរពេទ្យ អុីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានគោលដៅលើកកម្ពស់គុណភាពនៃការអប់រំ និងសេវាថែទាំសុខភាព ជាចំណែកមួយដល់ការថែទាំសុខុមាលភាពទូទៅក្នុងសង្គម និងជំរុញឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យទាំងពីរ។ កិច្ចសហការនេះនឹងបង្កើតផលវជ្ជមានដែលមានឥទ្ធិពលក្នុងការរួមបញ្ចូលឧត្តមភាពផ្នែកអប់រំជាមួយនឹងការជឿនលឿនផ្នែកថែទាំសុខភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លើសពីនេះ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធានាថាបុគ្គលិកនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងក្រុមគ្រួសារក្នុងការទទួលបានសេវាថែទាំសុខភាពប្រកបដោយស្តង់ដា។ លទ្ធភាពទទួលបានការថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់នេះត្រូវបាន រំពឹងថានឹងលើកកម្ពស់បរិយាកាសការងារឲ្យរឹតតែប្រសើរឡើង និងបង្កើនផលិតភាពការងារដោយសារការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពរបស់បុគ្គលិកគ្រប់រូប។

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា។ មន្ទីរពេទ្យមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោត ទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ ការទទួលបានការថែទាំសុខភាពពីវេជ្ជបណ្ឌិតក្នុងស្រុក និងបរទេសដែលបានទទួលការបណ្តុះ-បណ្តាលជាអន្តរជាតិនៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាការបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់វិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ បានបង្ហាញពីភាពជោគជ័យនៃកិច្ចសហការនេះ ជាមួយនឹងប្រសាសន៍ថា “គោលបំណងនៃភាពជាដៃគូរបស់យើងគឺមានតម្លាភាពជាមួយនឹងគោលបំណងធំ។ ភាពជាដៃគូនេះនឹងធានាឲ្យបាននូវ ការប្រើប្រាស់សេវាវេជ្ជសាស្រ្តប្រកបដោយស្តង់ដា ការថែទាំបង្ការ និងកម្មវិធីចែករំលែកចំណេះដឹងសុខភាពដែលផ្តល់ឲ្យតាមរយៈសហគមន៍ MJQE ។ យើងក៏មានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពទៅកាន់សិស្សានុសិស្ស និងបុគ្គលិក ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកសុខភាព និងការរស់នៅប្រក បដោយសុខភាពល្អ។

លើសពីនេះ ពួកយើងក៏ចង់បង្កើតបរិយាកាសមួយដែលគាំទ្រ ជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីបង្កើនផលិតភាព និងគុណភាពនៃជីវិត… ភាពជាដៃគូនេះបង្កប់នូវស្មារតីនៃភាពស៊ីសង្វាក់គ្នា និងតម្លៃរួមគ្នា ដែលជំរុញឲ្យឆ្ពោះទៅកាន់អនាគតមួយដែលការថែទាំសុខភាព និងការអប់រំមានទំនាក់ទំនងគ្នាដ៏ល្អប្រសើរ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក៏បានបង្ហាញពីភាពរីករាយនៃភាំពជាដៃគូនេះ ដោយបានបន្តថា “ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ប្តេជ្ញាចិត្តលើកកម្ពស់ការអប់រំ និងសុខុមាលភាពរបស់បុគ្គលិក គ្រូបង្រៀន សិស្សានុសិស្ស និងសហគមន៍របស់ខ្លួន។ ខណៈពេលដែលយើងកំពុងរីកចម្រើន ការធានាសុខុមាលភាពរបស់សមាជិកគ្រប់រូបនៅតែជាអាទិភាពចម្បង។ យើងមានបំណងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន ដោយផ្តល់ជូនបុគ្គលិក និងសិស្សរបស់យើងទៅនឹងសេវាសុខភាពមួយដែលមានស្តង់ដាខ្ពស់… ជាចុងក្រោយ យើងកំពុងចាប់ដៃគូជាមួយមន្ទីរពេទ្យ មន្ទីរពេទ្យ អុីនធ័រឃែរ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ រួមទាំងការពិនិត្យសុខភាព ការចាក់វ៉ាក់សាំងផ្សេងៗ។ ការព្យាបាលឯកទេស និងកម្មវិធីចំណេះដឹងក្នុងការថែទាំសុខភាព។ ភាពជាដៃគូនេះនឹងគាំទ្រដល់សុខុមាលភាពរបស់សិស្សានសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ MJQE ទាំងអស់”។

តាមរយៈការសហការគ្នានេះ មន្ទីរពេទ្យ អុីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងខិតខំដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពទូទៅក្នុងសហគមន៍ ដោយធានាថាបុគ្គលិក ព្រមទាំងក្រុមគ្រួសារ ទទួលបានការថែទាំ និងការគាំទ្រយ៉ាងហ្មត់ចត់។ កិច្ចសហការនេះនឹងបើកឱកាសថ្មីៗលើ ការលើកម្ពស់សេវាកម្ម និងការអភិវឌ្ឍសហគមន៍ដែលមានសុខភាពល្អ និងរឹងមាំជាងមុន បង្កើតស្តង់ដារថ្មីសម្រាប់ភាពជាដៃគូដែលមានឥទ្ធិពលមួយនេះ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


