ព័ត៌មានអន្ដរជាតិ
ភូកេត លិចលង់ដូចទន្លេ ក្រោយភ្លៀងធ្លាក់ខ្លាំង
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ បានប្រែក្លាយតំបន់ខ្លះនៃខេត្តភូកេត ប្រទេសថៃ ឲ្យលិចលង់មើលទៅដូចជាទន្លេ ហើយថែមទាំងរាំងស្ទះដល់ការធ្វើចរាចរណ៍ផ្លូវអាកាសផងដែរ។

អ្នកព្យាករអាកាសធាតុបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានគ្របដណ្តប់ខេត្តភូកេត ដល់ទៅ៦០%ឯណោះ ហើយទឹកបានជន់លិចជ្រៅជាង១ម៉ែត្រនៅភាគខាងជើងខេត្ត ជាពិសេសស្រុក Thalang។
គ្រោះទឹកជំនន់នេះ ក៏បង្ខំឲ្យមនុស្សប្រហែល១០០នាក់ រត់ទៅនៅសាលាសំណាក់ និងសាលារៀននានា នៅតាមទីតាំងមួយចំនួនផងដែរ ដើម្បីសុវត្ថិភាព។

ជើងហោះហើរចំនួន១០ចូលមកខេត្តភូកេត ត្រូវបង្វែទៅអាកាសយានដ្ឋានដុនមឿង និងសុវណ្ណភូមិវិញ ក៏ដូចជាអាកាសយានដ្ឋាននៅខេត្ត Krabi និង Surat Thani ផងដែរ ព្រោះពីឡុតមើលផ្លូវចុះមិនឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃចន្ទទី១ខែកក្កដា កម្ពស់ទឹកបានស្រកចុះវិញ ហើយស្ថានភាពក៏ធូរស្រាលបន្តិច រីឯជើងហោះហើរ ក៏ដំណើរការឡើងវិញដែរ ស្របពេលក្រុមមន្ត្រីមូលដ្ឋាន ចាប់ផ្តើប្រតិបត្តិការបោសសម្អាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកភ្ញៀវទេសចរជាង ៣០០នាក់ ផ្ទុះឆេះម៉ាស៊ីន នៅ ភូកេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


