បច្ចេកវិទ្យា
ស្វែងយល់ពីមុខងារ App ទាំង ១០ របស់អគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធដារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបេសកម្មក្នុងការផ្តល់នូវសេវា ដែលមានគុណភាព អគ្គនាយកដ្ឋាននេះ បានបង្កើតកម្មវិធី (App) មួយចំនួន ដែលបែងចែកមានមុខងារផ្សេងៗគ្នា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ងាយស្រួលក្នុងការទទួលបានព័ត៌មានពន្ធ គណនាពន្ធ និងប្រកាសពន្ធជាដើម។ល។

សូមស្វែងយល់ពីកម្មវីធីទាំងអស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដូចតទៅ៖
១. GDT Taxpayer (កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ)
កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកជាប់ពន្ធ និងសាធារណជនទូទៅក្នុងការពិនិត្យមើលព័ត៌មានយានជំនិះ និងព័ត៌មានអចលនទ្រព្យដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះ គឺងាយស្រួលធ្វើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន យានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យប្រចាំឆ្នាំ ដោយមិនចាំបាច់បំពេញព័ត៌មាន ក្នុងទម្រង់លិខិតប្រកាសពន្ធ តាមរយៈកម្មវិធីនេះបាន។
២. GDT Means of Transportation (កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន)
ជាកម្មវិធីគណនាពន្ធមធ្យោបាយដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក ដែលអាចឱ្យសាធារណជន បានជ្រាបកាន់តែច្បាស់ពីតម្លៃពន្ធ លើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ សម្រាប់ផ្លូវគោក រួមមាន រថយន្តគ្រប់ប្រភេទ រុឺម៉កសណ្តោង និងមធ្យោបាយដឹកជញ្ជូនកែច្នៃផ្សេងទៀត។ ដោយឡែកសម្រាប់ផ្លូវទឹក គឺគណនាតម្លៃទៅតាមប្រភេទជលយានយន្ត ទម្ងន់ និងកម្លាំងសេះ (កាណូត ឬ កប៉ាល់) ។

៣. Tax Glossary (កម្មវិធីសន្ទានុក្រមពន្ធដារ)
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ភាគីពាក់ព័ន្ធ និងសាធារណជនទូទៅ ដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ និងបង្កើនចំណេះដឹងអំពីនិយមន័យ និងអត្ថន័យនៃពាក្យ និងឃ្លាទាំងចាស់ និងថ្មី ដែលទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយវិស័យពន្ធដារ។

៤. GDT NEWS (កម្មវិធីព័ត៌មានស្ដីពីពន្ធដារ)
កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ព័ត៌មានទាំងអស់ អំពីអគ្គនាយកដ្ឋានពន្ធដារ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកជាប់ពន្ធទូទៅ ដែលមានសារជូនដំណឹង បន្ថែមពីលើច្បាប់ អនុក្រឹត្យ សេចក្តីប្រកាសជាដើម ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់អំពីច្បាប់ពន្ធដារ និងអនុញ្ញាតឱ្យសាធារណជន អាចទាញយកឯកសារពន្ធ។

៥. GDT Check & Track (កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ)
៦. GDT Tax Prefiling App (កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច)
កម្មវិធីប្រកាសពន្ធតាមអនឡាញសម្រាប់អ្នកជាប់ពន្ធតូច (E-Filing App For Small Taxpayers) ។
៧. GDT Salary Tax Calculation (គណនាពន្ធលើប្រាក់បៀវត្ស)
៨. GDT Live Chat App (កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ)
៩. GDT Lucky Draw (កម្មវិធីវិក្កយបត្រនាំសំណាង)
១០. GDT Calendar


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ