ជីវិតកម្សាន្ដ
ស្ថិតក្នុងវ័យ ៦៥ ឆ្នាំ ម្ដាយ Liu Yifei ត្រូវគេសរសើរសម្រស់ស្អាតខ្លាំង
ក្នុងវ័យ ៦៥ឆ្នាំ Liu Xiaoli ម្តាយរបស់តារាសម្ដែងចិន Liu Yifei បានទាក់ទាញអ្នកគាំទ្រជាមួយនឹងសម្រស់ និងរូបរាងមិនចាញ់អាយុរបស់គាត់ឡើយ ខណៈពេលដែលកំពុងផឹកកាហ្វេជាមួយមិត្តម្នាក់ នៅហាងកាហ្វេខាងក្រៅក្នុងប្រទេសអ៊ីតាលី។
រាយការណ៍ដោយ 163 និងថតដោយ paparazzi បានបង្ហាញឲ្យឃើញម្ដាយរបស់ Liu Yifei តុបតែងខ្លួនបែបស្រាល ក្នុងឈុតអាវយឺតពណ៌ខៀវ និងកន្សែងសូត្រធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែគាត់បែរជាទាក់ទាញសម្រស់លេចធ្លោខ្លាំង ទោះបីជាស្ថិតក្នុងអាយុជ្រេហើយក្ដី។

អ្នកប្រើប្រាស់ Weibo ជាច្រើនបានសម្តែងការកោតសរសើរចំពោះវត្តមានដ៏យូរអង្វែងរបស់គាត់។ ក្នុងនោះផងដែរ អ្នកបម្រើលើយន្តហោះម្នាក់ដែលធ្លាប់ជួបគាត់នៅលើយន្តហោះបានចែករំលែកថា “នាងមានអាកប្បកិរិយាទន់ភ្លន់ និងស្ទីលបែបប្រពៃណី ហើយមើលទៅក្មេងជាងអាយុច្រើន” ។
ដោយឡែក សារព័ត៌មាន Sohu រាយការណ៍ថា Liu Xiaoli អតីតអ្នករាំជាតិដ៏ល្បីមួយរូប មិនបានចូលប្រឡូកក្នុងវិស័យកម្សាន្តនោះទេ ផ្ទុយទៅវិញគាត់បានលះបង់ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនដើម្បីគាំទ្រអាជីពសម្តែងរបស់កូនស្រី និងរក្សាជីវិតឯកជនដ៏កម្រ។
ទន្ទឹមនោះដែរ Liu Yifei ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដោយថ្លែងអំណរគុណដល់ម្ដាយថា “អរគុណអ្នកម៉ាក់ ដែលបានមើលថែខ្ញុំអស់រយៈពេល ១៨ ឆ្នាំ និងសម្រាប់បទពិសោធន៍ និងមេរៀនដ៏មានតម្លៃទាំងអស់។ “ខ្ញុំសង្ឃឹមថាយើងនៅតែជាដៃគូដ៏ល្អបំផុត”។
ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមហាជនលើកពីសម្រស់ម្ដាយ Liu Yifei មកជជែកជាសធារណៈនោះ។ កន្លងមកគ្រួសារត្រកូល Liu ធ្លាប់ត្រូវពិភពអ៉ិនធើណេតបានធ្វើការចែករំលែក និងបញ្ជូនបន្តរូបភាពគ្រួសាររួមទាំងជីដូន មីង និងម្តាយរបស់នាង ហើយអ្វីដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះគឺភាពស្រស់ស្អាតមួយគ្រួសារ ដែលត្រូវបានបន្សល់ពីជំនាន់មួយទៅជំនាន់មួយ ពិសេស DNA នៃសម្រស់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដែងក្នុងភាពយន្ត “Tale of Rose” តារាចិន Liu Yifei បានតម្លៃខ្លួន ៣.៤ លានដុល្លារលើសគេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


