ចរាចរណ៍
ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកដែកបុក និងកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់
បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលជិះម៉ូតូឆ្លងកាត់ទទឹងផ្លូវត្រូវរថយន្តដឹកដែកធន់ធំបើកបុក និងកិនជាប់ក្រោមរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាក HONDA SCOOPY ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IW-0335 ជិះឌុបគ្នាចេញពីផ្លូវបេតុងផ្សារដីថ្មី ក្នុងទិសដៅពីត្បូងមកជើង រួចក៏ឆ្លងកាត់ទទឹងផ្លូវវេងស្រេង ស្របពេលរថយន្តដឹកដែកធន់ធំក្បាលពណ៌ ស ពាក់ ស្លាកលេខ ព្រះសីហនុ 3A-2519 បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងពីលិចមកកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកហេីយ កិនពីលើម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរួមដំណើរជាមួយបានរងរបួស ធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


