កីឡា
Rukiya ជាដៃគូថ្មីរបស់ Pacquiao ចុងខែនេះ
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវជួបដៃគូថ្មីគឺកីឡាករ Rukiya Anpo ក្នុងកម្មវិធី RIZIN បន្ទាប់ដៃគូចាស់កីឡាករ Chihiro Suzuki ប្រកាសដកខ្លួនក្រោយជួបបញ្ហារបួស។
កីឡាករ Rukiya Anpo ជាអ្នកជំនួសកន្លែងកីឡាករ Chihiro Suzuki ជាម្ចាស់ខ្សែក្រវាត់ RIZIN Featherweight (៦៦គីឡូក្រាម) ជាម្ចាស់ជើងឯក MMA Champion និងជាអតីតជើងឯក KNOCK OUT Super Lightweight (៦៥គីឡូក្រាម) បានដកខ្លួនចេញពីការប្រកួតជាមួយកីឡាករ Pacquiao ដោយសាររបួសក្នុងការប្រកួតជាមួយកីឡាករ Takanori Gomi កាលថ្ងៃទី២៣ ខែមិថុនា។
កីឡាករ Manny Pacquiao ស្ដេចប្រដាល់ហ្វីលីពីន ម្ចាស់ខ្សែក្រវាត់ពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នានិងជាអតីតបេក្ខភាពប្រធានាធិបតីប្រទេសហ្វីលីពីននឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅកម្មវិធី RIZIN នៅថ្ងៃទី២៨ ខែកក្កដានៅសង្វៀន Saitama Super Arena ទល់នឹងអតីតជើងឯក K1 Super Lightweight (៦៥គីឡូក្រាម) កីឡាករ Rukiya Anpo ក្នុងការប្រកួតពេល៣ទឹក ក្នុង១ទឹកមានពេល៣នាទី។
អ្នកប្រដាល់ជើងខ្លាំងជប៉ុន Rukiya Anpo ដែលធ្លាប់ប្រកួតឃីកបុកស៊ីង ៣៦ដង ឈ្នះ២៧ដង ស្មើ១ដង និងចាញ់៨ដង បានបង្ហាញពីក្តីរំភើបរបស់ខ្លួនក្នុងការប្រឈមមុខជាមួយជើងខ្លាំងហ្វីលីពីនក្នុងសន្និសីទសារព័ត៌មានជាមួយលោក Suzuki និងលោក RIZIN Nobuyuki Sakakibara។
ចាប់តាំងពីចាកចេញពី K-1 ក្នុងឆ្នាំ២០២២ កីឡាករ Anpo បានចូលរួមជាជាមួយ RIZIN ដោយចាប់ផ្តើមប្រកួតក្បាច់ប្រដាល់ចម្រុះ និងប្រយុទ្ធជាមួយគូប្រជែងខ្លាំងៗ។ ថ្មីៗនេះកីឡាករ Rukiya Anpo ក៏បានបង្ហើបថា ខ្លួនកំពុងពិភាក្សាជាមួយស្ថាប័ន ONE Championship ដើម្បីចូលរួមជាមួយពួកគេ។
រូបគេធ្លាប់ប្រកួតស្មើជាមួយកំពួលអ្នកប្រដាល់ថៃ Buakaw Banchamek កាលពីខែឧសភា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១២ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី