ព័ត៌មានអន្ដរជាតិ
ស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាក់គ្នា សម្លាប់មនុស្ស ១៨ នាក់នៅ នីហ្សេរីយ៉ា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters កាលពីថ្ងៃទី ៣០ ខែ មិថុនាបានឲ្យដឹងថា មនុស្សយ៉ាងតិច១៨នាក់ត្រូវស្លាប់ និង៣០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាក់គ្នាដោយស្រ្តីមួយក្រុមនៅប្រទេសនីហ្សេរីយ៉ា។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ននីហ្សេរីយ៉ា, ការបំផ្ទុះគ្រាប់បែកបណ្តាក់គ្នានេះ បានកំណត់គោលដៅទៅលើពិធីមង្គលការ បុណ្យសព និងមន្ទីរពេទ្យ នៅក្នុងរដ្ឋ Borno និងទីក្រុង Gwoza ជិតព្រំដែនប្រទេសកាមេរូន ហើយក្នុងការបំផ្ទុះទាំងនោះ បានសម្លាប់មនុស្សរួមទាំងស្រ្តីមានផ្ទៃពោះផងដែរ។
ត្បិតភ្លាមៗអាជ្ញាធរមិនទាន់ចង្អុលចំមុខថាក្រុមណាជាអ្នកទទួលខុសត្រូវឲ្យប្រាកដ ប៉ុន្តែចលនាបះបោររដ្ឋឥស្លាមនៅអាហ្រ្វិកខាងលិច (ISWAP) បានអះអាងថា នេះជាស្នាដៃរបស់ខ្លួន។

គួរបញ្ជាក់ថា ៤ខែចុងក្រោយនេះ ការប្រហារបានកើនឡើងខ្លាំងនៅក្នុងរដ្ឋ Borno ជាទីដែលគ្មានស្ថិរភាពអស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយសារពួកសកម្មប្រយុទ្ធឥស្លាម Boko Haram បានសម្លាប់មនុស្សជាង ៤០ ០០០នាក់ និងបង្ខំឲ្យជាង២លាននាក់ទៀត រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ក្រុម Boko Haram នេះហើយ ដែលបង្កការភ្ញាក់ផ្អើលជាអន្តរជាតិកាលពីខែមេសា ឆ្នាំ២០១៤ ដោយសារតែពួកគេបានចាប់ជំរិតសិស្សសាលាជាង ២៧០នាក់ពីទីក្រុង Chibok។ មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ពង្រត់ ក្រុមនេះបានបើកការវាយប្រហារមួយក្នុងខែមិថុនា ដោយប្រើស្រ្តីឲ្យបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូង ហើយចាប់តាំងពីពេលនោះមក គេសន្និដ្ឋានថា ស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាតមួយចំនួនអាចជាក្មេងស្រីសិស្សសាលា Chibok ដែលបាត់ខ្លួននោះ។

តួលេខថ្មីៗបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងអស់ដែលបញ្ជាដោយក្រុម Boko Haram គឺជាស្ត្រី ដោយឲ្យពូកគេស្លៀកពាក់ hijab ដែលគ្របដណ្តប់ពីក្បាលដល់ជើង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


