ជីវិតកម្សាន្ដ
ទម្លាយតម្លៃវ៉ែនតានិងក្រវិល Lisa ពាក់បង្ហោះរូបភាពមុនចេញ MV “Rockstar”
ត្រលប់មកវិញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ Lisa បានបង្ហោះរូបថតផ្សព្វផ្សាយវីដេអូចម្រៀងសម្រាប់បទចម្រៀង Rockstar ក្នុងទម្រង់មុខស្រងូតស្រងាត់ជាមួយនឹងគ្រឿងអលង្ការពីម៉ាកល្បីៗ រួមមានវ៉ែនតា អមដោយក្រវិលថ្លាមួយគូ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តនិងហាក់ចង់ដឹងតម្លៃរបស់វាយ៉ាងខ្លាំង។

គ្រឿងតុបតែងដែលតារាស្រីមកពីក្រុម Blackpink បានទាក់ចិត្តមហាជនជាច្រើនៅពេលនាងបង្ហោះត្រឹមរូបភាពប៉ុន្មានសន្លឹកតែប៉ុណ្ណោះ។ តាមរយៈការស្រាវជ្រាវយ៉ាងចម្រិតសម្រាំងបំផុតគេបានដឹងថា វ៉ែនតាដែល Lisa ពាក់គឺមកពីម៉ាករថយន្តស្ព័រល្បីលំដាប់ពិភពលោក Ferrari ពីប្រទេសអ៊ីតាលី ក្នុងប្រភេទវ៉ែនតាដែក Ferrari Limited Edition ដែលមានកញ្ចក់ការពារថ្លា ស៊ុមផលិតពីលោហៈ ១០០ ភាគរយ និងមានរាងកោង ជាមួយនឹងកញ្ចក់កញ្ចក់ធំ និងតុបតែងដោយនិមិត្តសញ្ញា Ferrari នៅចំកណ្តាលវ៉ែនតា។ តម្លៃលក់គឺ ១,៥០០ ដុល្លារអាមេរិក។ ចំណែកឯក្រវិលកំពុងពាក់គឺមកពីអ្នករចនាជនជាតិប៊ុលហ្គារី Milko Boyarov តម្លៃប្រហាក់ប្រហែល ៤២៦.១៦ដុល្លារ។

លើសពីនេះ Lisa នៅមានម៉ូដម៉ូដគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា អាវដៃវែងពណ៌ត្នោត អាវពណ៌ខ្មៅ និងខោ ដែលភាគច្រើនបង្ហាញនៅក្នុងវីដេអូចម្រៀងសម្រាប់បទចម្រៀង Rockstar ដែលគេមិនទាន់ដឹងតម្លៃរបស់វានិងជារបស់យីហោពិភពលោកមួយណាតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាមលើ Facebook ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


