ចរាចរណ៍
សមត្ថកិច្ចឲ្យអ្នកបើករថយន្ដដឹកកម្មករក្រឡាប់នៅកំពង់ស្ពឺ ចេញមុខទទួលខុសត្រូវ ក្នុងករណីមិនដោះស្រាយនឹងអនុវត្តតាមផ្លូវតុលាការ
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ដនៅផ្លូវជាតិលេខ៤ ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មករកម្មការិនី៤៥នាក់រងរបួសធ្ងន់ស្រាលនោះមក នគរបាលខេត្តកំពង់ស្ពឺ បានឲ្យអ្នកបើកបរដែលជាម្ចាស់រថយន្ដត្រូវចេញមុខមកទទួលខុសត្រូវ ដោះស្រាយជូនជនរងគ្រោះតាមផ្លូវច្បាប់ ក្នុងករណីមិនមុខដោះស្រាយសមត្ថកិច្ចនឹងបន្ដនីតិវិធីអនុវត្តតាមផ្លូវតុលាការ។ នេះតាមការប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃ២៥ មិថុនាម្សិលមិញនេះ។

តាមរយៈការប្រកាសព័ត៌មាន ករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មករកម្មការិនីនេះ គឺដោយសារកត្តាឆ្វេសប្រហែស និងជាការទទួលខុសត្រូវទាំងស្រុងចំពោះអ្នកដំណើរដែលជាអ្នកជិះរថយន្ដរក្សាកម្រៃសេវាឈ្នួលរបស់ម្ចាស់រថយន្ដ។ ដោយបានពិនិត្យ និងបានវាស់វែងស្រាវជ្រាវលើលក្ខណៈបច្ចេកទេសយានយន្ដក្នុងពេលបង្កគ្រោះថ្នាក់ ជំនាញចរាចរណ៍កំណត់បានថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីកត្ដាឆ្វេសប្រហែសរបស់អ្នកប្រើប្រាស់យាន។
ក្នុងន័យនេះ សមត្ថកិច្ចសូមឲ្យបុគ្គលដែលជាអ្នកបើកបរ និងជាម្ចាស់រថយន្ដមានឈ្មោះ តន សុខទីន ( TON SOKTIN ) អត្ដសញ្ញាណប័ណ្ណលេខ 031012772 រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវចេញមុខមកទទួលខុសត្រូវលើការផ្ដល់សំណង រ៉ាប់រងថ្លៃព្យាបាលជំងឺជូនអ្នករងគ្រោះតាមផ្លូវច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចសង្កត់ធ្ងន់ថា ក្នុងករណីមិនចេញមុខមកដោះស្រាយ សមត្ថកិច្ចនឹងបន្ដនីតិវិធីអនុវត្តតាមផ្លូវតុលាការ។

សូមជម្រាបថា កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មករកម្មការិនីមួយគ្រឿង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង បណ្ដាលឲ្យកម្មករកម្មការិនីចំនួន៤៥នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនសងគ្រោះនៅមន្ទីរពេទ្យ។

តាមសេចក្ដីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីនេះកើតឡើងមកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿងទៀតរួចក្រឡាប់តែម្ដង។ អ្នករងរបួសត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យសរុប៤៥នាក់ ប្រុស៧នាក់ ក្នុងនោះរបួសធ្ងន់១៩នាក់ និងរបួសស្រាល ២៦នាក់ និងគ្មានអ្នកបាត់បង់អយុជីវិតនោះទេ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


