សន្តិសុខសង្គម
ការបង្ក្រាបគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់ឡើយ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលគឺជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នាដើម្បីចូលរួមបង្ក្រាប ហើយបទល្មើសមួយនេះ មិនមែនទើបតែកើតឡើងនៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះកាន់តែក្តៅគគុកមិនដកថយនោះទេ។

សារអប់រំដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គឺថា «យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន ចូលរួមលុបបំបាត់គ្រឿងញៀន ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


