Connect with us

ព័ត៌មានជាតិ

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

បានផុស

នៅ

​នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវ  និងដំឡូងមី របស់ប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ចំណុចភូមិទួលតាប៉ែន ឃុំតាអុង និងភូមិជយោត្បូង ស្រុកចំការលើ ដែលគិតជាផ្ទៃដីសរុបជិត២រយហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង រួមមានដំណាំស្រូវចំនួន ១១៨ហិកតា ដែលស្ថិតនៅឃុំស្ពឺ,ឃុំជយោ និងឃុំតាអុង ស្រុកចំការលើ ចំណែកដំណាំដំឡូងមី ចំនួន៥៩ហិកតា ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម បច្ចុប្បន្នស្ថានភាពដង្កូវហ្វូងមានការថយចុះជាបន្តបន្ទាប់ ។

ក្រោយ​ពិនិត្យ​ឃើញ​ថា ស្រែ​ស្រូវ​របស់​ប្រជាកសិករ​ជាច្រើន​ហិកតា បាន​ទទួលរង​ការយាយី​ដោយ​សត្វ​ដង្កូវ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង តំណាង​ក្រសួងកសិកម្ម បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ​កម្ចាត់​សត្វ​ដង្កូវ​ឲ្យ​អស់ពី​ស្រែ​ស្រូវ​របស់​ប្រជាកសិករ​ភ្លាមៗ។

លោក​អភិបាលខេត្ត ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាម​ន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ បន្ត​ចុះ​ពិនិត្យមើល​តំបន់​ផ្សេង ក្រែង​មាន​ករណី​នេះ​កើតឡើង​ដូចគ្នា ដើម្បី​មាន​វិធានការ​ឲ្យ​បាន​ទាន់ពេលវេលា​៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម