សន្តិសុខសង្គម
បុគ្គលម្នាក់ចេញមុខសុំការអភ័យទោស ដែលផ្សព្វផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ
ភ្នំពេញ ៖ បុគ្គលម្នាក់ឈ្មោះ ពេជ ហ៊ីម ដែលជាម្ចាស់គណនី Tiktok ឈ្មោះ pich. Techsey នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកសារភាពនូវទោសកំហុសរបស់ខ្លួន ដែលបង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធករណីកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀន ក្នុងក្លិបកំសាន្ត ថាំងហ៊ួយ KTV កាលពីយប់រំលងអធ្រាត្រថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះ បុគ្គលរូបនេះបានសុំការអភ័យទោសចំពោះ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, លោកនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់ខ្លួន ដែលបានប្រព្រឹត្តកំហុសនេះ ហើយសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់ ចាប់ពីពេលនេះតទៅ។

បុគ្គលឈ្មោះ ពេជ ហ៊ីម បានបញ្ជាក់យ៉ាងដូច្នេះថា “បន្ទាប់ពីចែករំលែកវីឌីអូរួចមក ទើបខ្ញុំដឹងថាខ្លួនឯងពិតជាបានប្រព្រឹត្តកំហុសឆ្គង ក្នុងការចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន ដែលតែងតែខិតខំបំពេញភារកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិកម្ពុជាទាំងមូល។ ខ្ញុំបាទពិតមានការសោកស្តាយ នូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់រូបខ្ញុំបាទ ដែលបានប្រព្រឹត្តកំហុសនេះ ខ្ញុំសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់របស់ខ្ញុំបាទ ចាប់ពីពេលនេះតទៅ។”

ជាចុងក្រោយបុគ្គលរូបនេះបានបន្តថា “ប្រសិនបើខ្ញុំបាទ មិនបានកែប្រែកំហុស ហើយនូវតែប្រព្រឹត្តកំហុសបន្តទៀត ខ្ញុំបាទសុំទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជាទាំងស្រុង”៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


