សន្តិសុខសង្គម
សមត្ថកិច្ចដេញតាមឃាត់ខ្លួនជនសង្ស័យ ២ នាក់ បានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទដៃជនបរទេស
នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ប្រដេញនឹងឃាត់ខ្លួនបានជនសង្ស័យ០២នាក់ភ្លាមៗ បន្ទាប់ពីសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសបានសម្រេច។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០៖៤៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវសុធារស សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ខណៈកម្លាំងជំនាញកំពុងធ្វើការល្បាត ក៏ស្រាប់តែប្រទះឃេីញជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១២ (ឡេីងសេរីឆ្នាំ២០២០) បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិកូរ៉េ ដែលកំពុងធ្វើដំណើរឆ្លងផ្លូវកើតហេតុបានសម្រេច។
ប្រភពពីសមត្ថកិច្ចបន្តទៀតថា ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ក្នុងនោះមានឈ្មោះ៖ ជនសង្ស័យឈ្មោះ គួក ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក , ជនសង្ស័យឈ្មោះ មុំា ប្រុសវ័ន្ត ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយជនសង្ស័យទាំង០២នាក់ ទីកន្លែងស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រែថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដកហូតបាន ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 ជារបស់ជនសង្ស័យ សម្រាប់ធ្វើសកម្មភាព។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងធ្វេីការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


