កីឡា
ប្រធានផ្នែកអាជ្ញាកណ្តាល UEFA សរសើរក្រុមកាងារ VAR នៅអឺរ៉ូធ្វើការលឿន
ប្រធានផ្នែកអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចេញមុខការពារមន្ត្រីរបស់ខ្លួននៅព្រឹត្តិការណ៍ Euro ដោយលើឡើងពីការសម្រេចចិត្តភាគច្រើនគឺត្រឹមត្រូវ និងការបង្ហាញវីដេអូក្រាហ្វិកកាត់សេចក្ដីកាន់តែមានភាពល្អប្រសើរ។

ក្រោយបញ្ចប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល លោក Roberto Rosetti ត្រូវបានសាកសួរអំពីករណីចម្រូងចម្រាសជាច្រើនកើតមានក្នុងព្រឹត្តិការណ៍អឺរ៉ូ។ ជាពិសេសចំពោះករណីក្រុមស្កុតឡែន និងសាធារណរដ្ឋឆេក។ ក្នុងនោះអាជ្ញាកណ្តាលជាច្រើននឹងត្រូវកាត់ចេញក្នុងការប្រកួតវគ្គបន្ទាប់ ហើយលោក Rosetti ចាត់ទុកជារឿងមួយដែលលោកពិបាកសម្រេចចិត្តបំផុត។
លោក Roberto Rosetti និយាយថា ៖«ការប្រាប់អាជ្ញាកណ្តាលថា ភារកិច្ចនៅអឺរ៉ូរបស់គាត់បានបញ្ចប់គឺជារឿងពិបាកណាស់។ ខ្ញុំធ្វើជាអាជ្ញាកណ្តាលអស់៣០ឆ្នាំទើបខ្ញុំយល់ច្បាស់ពីរឿងនេះ។ ពួកគេប្រឹងប្រែងអស់ពីសមត្ថភាព មិនមែនសម្រាប់តែអត្មានិយមទេ ប៉ុន្តែសម្រាប់បាល់ទាត់ទាំងមូល»។

លោក Rosetti បានបង្ហាញតួលេខថា ការសម្រេចចិត្តរបស់ក្រុមការងារ VAR ក្នុងព្រឹត្តិការណ៍អឺរ៉ូធ្វើការងារលឿនជាងក្រុមការងារ VAR នៅក្នុងក្របខ័ណ្ឌ Champions League។ បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិកម្មបាល់ជំហរក្រៅល្បែង Semi-automated offside technology (SAOT) គឺដំណើរការល្អណាស់។ ពេលវេលាជាមធ្យមសម្រាប់ការកាត់ក្ដីរបស់ SAOT គឺប្រើពេលត្រឹមតែ៤៦វិនាទី ប្រៀបធៀបនឹងការប្រកួតក្របខណ្ឌ UEFA ត្រូវប្រើពេល៥៨វិនាទី។ ការឆែកមើលវីដេអូ VAR នៅលើអេក្រង់ធំនៅក្នុងកីឡដ្ឋានកំពុងមានឥទ្ធិពលសំខាន់ ហើយឥឡូវនេះត្រូវបានបង្ហាញតែរយៈពេលមួយនាទី។
សរុបមកក្រុមមន្ត្រីអជ្ញាកណ្ដាលនៅ Euro ត្រូវបានសរសើរពីការកាត់សេចក្ដីមានល្អប្រសើរច្រើន ហើយចំណុចពិសេសមួយគឺច្បាប់ថ្មីដែលអនុញ្ញាតឲ្យប្រធានក្រុមចូលទៅជិតអាជ្ញាកណ្តាល ដើម្បីពិភាក្សាពីក្រោយមានការបង្កកំហុសនៅលើទីលាន៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


