Connect with us

កីឡា

គ្រូបែលហ្ស៊ិកថា អ្នកគាំទ្រមានសិទិ្ធរិះគន់អ្វីតាមចិត្ត

បានផុស

នៅ

លោក Domenico Tedesco គ្រូបង្វឹកក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក បានដឹកនាំកូនក្រុមរបស់ខ្លួនឈាន​ដល់​វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ EURO ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនមិនពេញចំពោះទម្រង់លេងរបស់​ក្រុម​បែលហ្ស៊ិក​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់ការប្រកួត៣លើកក្នុងវគ្គសន្សំពិន្ទុ បែលហ្ស៊ិករកបាន៤ពិន្ទុ តាម​រយៈ​ជ័យជម្នះ​​១ ស្មើ១ និង​ចាញ់១ ស៊ុត​ចូល​ដៃ​គូ​តែ​២គ្រាប់​ ប៉ុន្តែ​លទ្ធផល​នេះ​អ្នកគាំទ្រមិនពេញចិត្តទេ។ យ៉ាង​ណា ​គ្រូបង្វឹកក្រុមបែលហ្ស៊ិក​មិនប្រតិកម្មចំពោះការរិះគន់​ឡើយ​។ លោក​គិតថា អ្នកគាំទ្រមានសិទ្ធិបញ្ចេញមតិ និងអារម្មណ៍របស់ពួកគេតាម​អ្វី​ដែល​ពួក​គេ​ចង់។

លោក Domenico Tedesco បាននិយាយថា ៖‍«អ្នក​គាំ​ទ្រ​ត្រូវ​បាន​អនុញ្ញាត​ឲ្យធ្វើអ្វីគ្រប់យ៉ាង។ អ្នក​ដឹង​ទេ ប្រសិន​បើ​ពួក​គេ​មាន​អារម្មណ៍​បែប​ណា ពួក​គេ​អាច​បង្ហាញបែប​នោះ​បាន។ រឿងនេះវាមិនមានបញ្ហានោះទេ អ្នកគាំទ្របានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការទិញសំបុត្រ។ ដូច្នេះ​វា​មិនមែនជាបញ្ហាទេ ប៉ុន្តែខ្ញុំគិតថាជារឿងខកចិត្តមួយ សម្រាប់ក្រុមដែលបានឡើងទៅវគ្គបន្តហើយ បែរជាទទួលបានការរិះគន់បែបនេះ»។

លោក Domenico Tedesco ក៏បានទទួលស្គាល់ថាក្រុមបែលហ្ស៊ិកមិនមែនជាក្រុមលេចធ្លោនៅព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះទេ បន្ទាប់ពីពួកគេធ្វើមិនសូវបានល្អ  ហើយចំពោះក្រុមជម្រើសជាតិបារាំងក៏មិនខុសពីក្រុមលោកដែរ ក្រោយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រទេសអូទ្រីស និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ ក្នុងពូល D។

នាវេលាម៉ោង១១យប់ ថ្ងៃទី១ ខែកក្ដដា ក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវជួបជាមួយក្រុមជម្រើសជាតិបារាំង ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាំមើល​ក្រុមមួយណានឹងធ្វើបានល្អ ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម