ព័ត៌មានអន្ដរជាតិ
មូលដ្ឋានទ័ពអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប កំពុងប្រុងប្រយ័ត្នខ្ពស់
តាមការចុះផ្សាយរបស់ ABC News នៅថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤ មូលដ្ឋានយោធាអាមេរិកជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ត្រូវបានដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់កម្រិត២ ចំពេលមានក្តីព្រួយបារម្ភអំពីការវាយប្រហារភេរវកម្មលើបុគ្គលិក ឬគ្រឿងសឹកយោធាអាមេរិក។

មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា មូលដ្ឋាននានា រួមទាំងយោធភូមិភាគកងទ័ពអាមេរិកនៅទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់ ដែលជាទីស្នាក់ការកណ្តាលអឺរ៉ុបរបស់សហរដ្ឋអាមេរិកផងនោះ គឺបានដាក់ការប្រកាសអាសន្នឡើងដល់កម្រិតខ្ពស់។
កម្រិតប្រកាសអាសន្នដែលគេឲ្យឈ្មោះថា “Charlie” គឺអនុវត្តនៅពេលមានឧបទ្ទវហេតុកើតឡើង ឬមន្ត្រីចារកម្មទទួលបានព័ត៌មាន ពាក់ព័ន្ធសកម្មភាពមិនស្រួលពីក្រុមភេរវករ ឬការកំណត់គោលដៅប្រឆាំងបុគ្គលិក ឬមធ្យោបាយនានារបស់ទីក្រុងវ៉ស៊ីនតោន។
ស្របពេលជាមួយគ្នានោះ មន្ត្រីដែលឈរជើងនៅមូលដ្ឋានអឺរ៉ុបបានប្រាប់ CNN ថា ពួកគេមិនធ្លាប់ឃើញកម្រិតគំរាមកំហែងបែបនេះ អស់រយៈពេលយ៉ាងហោចណាស់១០ឆ្នាំមកហើយ។

នៅពេលសួរអំពីរឿងនេះ អ្នកនាំពាក្យទីបញ្ជាការអឺរ៉ុបរបស់អាមេរិក (USEUCOM) លោក Dan Day បានបដិសេធធ្វើអត្ថាធិប្បាយលើកម្លាំងជាក់លាក់ ប៉ុន្តែគាត់ប្រាប់ទៅ CNN ថា “USEUCOM កំពុងវាយតម្លៃជានិច្ចលើកត្តាជាច្រើនពាក់ព័ន្ធសុវត្ថិភាពរបស់សហគមន៍យោធាអាមេរិកនៅបរទេស។ ដូច្នេះហើយ ជារឿយៗ យើងតែងចាត់វិធានការបន្ថែម ដើម្បីធានាសុវត្ថិភាពកងទ័ពរបស់យើង។ យើងនៅតែមានការប្រុងប្រយ័ត្ន”។
ទោះបីជាយ៉ាងណាក៏ដោយ គេក៏មិនច្បាស់ដែរថា អាមេរិកទទួលបានព័ត៌មានចារកម្មអ្វីដែលនាំឲ្យពួកគេឈានដល់ការពង្រឹងសន្តិសុខខ្លាំងបែបនេះទេ ប៉ុន្តែអាជ្ញាធរអឺរ៉ុបបានព្រមានហើយព្រមានទៀត អំពីការគំរាមកំហែងភេរវកម្មក្នុងទ្វីបអឺរ៉ុប ជាពិសេសមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងខែកក្កដា និងអំឡុងការប្រកួតបាល់ទាត់យូរ៉ូ នៅប្រទេសអាល្លឺម៉ង់តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


