សេចក្ដីជូនដំណឹង
ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ២០២៤
កាលពីថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ដែលលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានផ្តល់នូវពានរង្វាន់មាស Monde Selection ឆ្នាំ2024 នាទីក្រុងវីយ៉ែន សាធារណរដ្ឋអូទ្រីស។ ការផ្តល់ជូននិងនិតីវិធីពិនិត្យវិនិច្ឆ័យដ៏ស្វិតស្វាញនេះ ប្រព្រឹត្តិស្របទៅតាមស្ដង់ដាប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក បន្ទាប់ពីផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយនេះទើបតែបានចាប់ផ្ដើមបោះជំហាននៅលើទីផ្សារត្រឹមតែរយៈពេលប្រាំបីខែប៉ុណ្ណោះនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។ ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះសរបញ្ជាក់ឲ្យឃើញពីគុណភាពដ៏ប្រណិតល្អអស្ចារ្យ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាពកម្រិតខ្ពស់បំផុតនៅក្នុងសង្វាក់ផលិតកម្ម រសជាតិដ៏ឆ្ងាញ់ពិសា និងប្រសិទ្ធភាពរបស់ផលិតផល។

ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) សម្បូរទៅដោយគ្រឿងផ្សុំពិសេសៗជាច្រើនមុខដូចជាវីតាមីន B3, B5, B6, និង B12 ព្រមទាំងមានជីងកូ ប៊ីឡូបា (Ginkgo Biloba) ដែលល្អបំផុតក្នុងការជំនួយដល់សមត្ថភាពមុខងារខួរក្បាលផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង Powaram បង្កើនថាមពល ជំនួយខួរក្បាលអារម្មណ៏ស្រស់ស្រាយ និងជំនួយស្មារតីដើម្បីទទួលយកអានុភាពឆ្ពោះទៅជោគជ័យ។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេមសន្យាថានឹងបន្តការអភិវឌ្ឈទាំងគុណភាពនិងរសជាតិឱ្យកាន់តែល្អបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈកម្រិតស្តង់ដាពិភពលោកជូនប្រជាជនកម្ពុជា។



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


