Connect with us

ជីវិតកម្សាន្ដ

វណ្ណ ថាន សន្យានាំយកឧបករណ៍ភ្លេងខ្មែរទៅផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ

បានផុស

នៅ

តារា​ចម្រៀង​រ៉េប លោក វណ្ណ ថាន បន្ទាប់ពី​ទទួល​ដំណឹង​ដ៏​ស្លុតចិត្ត នៃ​ការ​ស្លាប់​របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​លោកតា គង់ ណៃ លោក​បាន​បង្ហាញ​អារម្មណ៍​រន្ធត់​ចិត្ត​ខ្លាំង។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​សន្យា​នឹង​ដួង​វិញ្ញាណក្ខន្ធ​លោកតា គង់ ណៃ ថា ខ្លួន​នឹង​នាំ​យក​ឧបករណ៍​ភ្លេងខ្មែរ ទៅ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ខ្លាំង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​ដ៏​ក្ដុកក្ដួល​របស់ លោក វណ្ណ ថាន បាន​រៀបរាប់​ថា «ខ្ញុំបាទ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​មាន​ការ​សោកស្ដាយ​ជា​ពន់ពេក​នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​ទទួលមរណភាព កាលពី​រសៀល ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៤ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៨០ ឆ្នាំ ហើយ​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ព្រឹទ្ធាចារ្យ ជា​ពិសេស​លោកយាយ ជា​ភរិយា»។

តារា​ចម្រៀង លោក វណ្ណ ថាន ក៏បាន​និយាយ​ទៀត​ថា «លោកយាយ​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​បំផុត និង​បាន​រួម​ចំណែក​គាំទ្រ​វីរភាព​លោកតា​ជា​សិល្បករ ដើម្បី​រក្សា និង​លើកស្ទួយ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ចាប៉ី​ដង​វែង ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ»។

លោក វណ្ណ ថាន បន្ថែម​ថា «ការ​លះបង់​យ៉ាង​ធំធេង​របស់​លោក​ចំពោះ​វិស័យ​សិល្បៈ​វប្បធម៌​នៅ​កម្ពុជា បាន​បន្សល់ទុក​នូវ​កេរដំណែល និង​ស្នាដៃ​ត​ជំនាន់ ហើយ​នឹង​ស្ថិតនៅក្នុង​បេះដូង​ខ្មែរ​គ្រប់រូប​រហូត​ទៅ ហើយ​ក្នុងនាម​ជា​កូន ខ្មែរ​មួយ​រូប​ដែល​ជា​តំណាង​សិល្បករ​ខ្មែរ ខ្ញុំ នឹង​យក​ឧបករណ៍​ភ្លេង​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ធំ​ជាង​នេះ សូម​វិញ្ញាណក្ខន្ធ​លោកតា​បាន​ទៅកាន់​សុគតិភព»។

គួរ​បញ្ជាក់​ថា លោក វណ្ណ ថាន បច្ចុប្បន្ន​ហាក់​ក្តោប​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​គួរសម​ផង​ដែរ​ពី​សំណាក់​អ្នក​គាំទ្រ ជាពិសេស​បទ​ចម្រៀង​ល្បីល្បាញ​ខ្លាំង​នោះ គឺ បទ​”កម្លោះ​ស្រុក​ខ្មែរ” ដែល​លោក​បាន​ច្រៀង​ដៃគូ​ជាមួយ​តារា​រ៉េប លោក វណ្ណដា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម