Connect with us

ព័ត៌មានជាតិ

ហាង ZARA មកដល់ កម្ពុជា ជាមួយការផ្ដល់ជូនម៉ូដសម្លៀកបំពាក់ចម្រុះ តាមរយៈហាងទំនើបមួយក្នុងរាជធានីភ្នំពេញ និងការបើកដំណើរការតាមអនឡាញ

បានផុស

នៅ

ហាង​ដំបូង​របស់ Zara នៅ​ប្រទេស​កម្ពុជា មាន​ទីតាំង​នា​ផ្សារ​ទំនើប​ជីបម៉ុង ២៧១ មេ​ហ្គា​ម៉ល ក្នុង រាជធានី​ភ្នំពេញ ក្នុង​កន្លែង​មួយ​ដែល​បង្ហាញ​ពី​នវានុវត្តន៍​បច្ចេកវិទ្យា និង​ប្រមូលផ្ដុំ​នូវ​ម៉ូដ​ឈានមុខ​គេ​។ ហាង​នេះ រួមបញ្ចូល​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​ច្រមុះ​ជា​មួយ​ហាង​អន​ឡាញ ពិសេស​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រមូលផ្ដុំ​ម៉ូដ​សម្បូរ​បែប​សម្រាប់​ស្ត្រី បុរស និង​កុមារ មាន​លក់​នៅ​ទូទាំង​ប្រទេស​តាមរយៈ Zara.com/kh

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង Zara ចូល​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃស្អែក ជាមួយ​នឹង​ការ​បើក​លក់​ដំបូង​របស់​ខ្លួន​នៅ​ក្នុង រាជធានី​ភ្នំពេញ និង​ការ​បើក​ដំណើរការ​តាម​អន​ឡាញ​នៅក្នុង​ប្រទេស។ ជាមួយ​នឹង​គំរូ​ច្រមុះ​ដ៏​សម្បូរ​បែប​នេះ អតិថិជន​កម្ពុជា នឹង​មាន​ឱកាស​ចូល​មើល​ផលិតផល Zara សម្រាប់​ស្ត្រី បុរស និង​កុមារ ដ៏​សម្បូរ​បែប​ដូចគ្នា​ដែល​អាច​រក​ទិញ​បាន​ក្នុង​ពល​ដំណាលគ្នា​ទាំង​នៅ​ក្នុង​ហាង​ទំនើប និង​តាម​អន​ឡាញ ជាមួយ​នឹង​ការ​មកដល់ នៃ​ផលិតផល​ថ្មីៗ​ពីរដង​ក្នុង​មួយ​សប្ដាហ៍។

ស្ថិតនៅ​ទីតាំង​សំខាន់​ក្នុង​ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេ​ហ្គា​ម៉​ល ដ៏​លេចធ្លោ​ក្នុង​រាជធានី​ភ្នំពេញ ហាង Zara ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា មាន​ទំហំ​សរុប ៣,៣០០ ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​ពេញ​មួយ​ជាន់​។ ផ្នែក​ខាងក្នុង​រចនា​ដោយ​ស្ទូឌីយោ ស្ថាបត្យកម្ម Zara (Zara Architectural Studio) – ភាគ​ច្រើន​មាន​ពណ៌​ស ស្អាត ស៊ីគ្នា​នឹង​ពណ៌​ផ្សេងទៀត រួម​ជាមួយ​ភាព​ទាក់ទាញ នៃ​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ និង​ផ្ទៃ​ពណ៌​ធម្មជាតិ នៃ​វាយនភណ្ឌ។

ហាង​ទំនើប​នេះ​មាន​ទីធ្លា “​ហាងលក់ទំនិញ​” សម្រាប់​ការ​បើក​ដំណើរការ​ថ្មី​បំផុត​របស់ Zara ដូចជា ការ​ប្រមូល​ផ្ដុំ​សម្លៀកបំពាក់​កីឡា​របស់​កីឡាករ ស្បែកជើង និង​ប្រដាប់ប្រដា​ផ្សេងៗ។ ទីធ្លា​ទាំងនេះ​មាន​ការ​តុបតែង និង​រចនា​គ្រឿង​សង្ហារិម​ប្លែកៗ និង​រៀបចំ​ទីតាំង​ស្តុក​ទំនិញ​ថ្មី​នៅ​ជាប់ៗ​គ្នា​សម្រាប់​សេវា​ផ្ទាល់ខ្លួន។

ហាង​នេះ​បង្ហាញ​ពី​គោល​គំនិត​ចុងក្រោយ​បំផុត​របស់ Zara ក្នុង​ការ​លក់រាយ​សម្រាប់​ហាង​ធំៗ។ ហាង​នេះ ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​ម៉ូដ​តែមួយ​គ្មាន​ពីរ ដែល​រួមបញ្ចូល​ជាមួយ​វេទិកា​អន​ឡាញ ថ្មី​បំផុត​នៅ​កម្ពុជា ដូចជា Zara.com/kh តាមរយៈ​កម្មវិធី Zara និង​មុខងារ Store Mode។

ការ​បើក​ដំណើរ​វេទិកា​អន​ឡាញ

ហាង​អន​ឡាញ Zara ថ្មី នៅ​កម្ពុជា ដែល​អតិថិជន​កម្ពុជា​អាច​រក​បាន​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ ត្រូវ​បាន​រចនា​ឡើង ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធ នៃ​ការ​ទិញ​ទំនិញ​ដែល​មាន​ភាព​ងាយស្រួល និង​ដំណើរការ​ជាមួយ​កម្មវិធី​ស្វែងរក​តាម​អ៊ីនធឺណិត​ទាំងអស់​ដែល​មាន​នៅ​បរទេស។ ទំនិញ​ដែល​លក់​តាម​អន​ឡាញ​មាន​តម្លៃ​ដូចគ្នា​ទៅ​នឹង​ទំនិញ​ដែល​មាន​លក់​នៅ​ក្នុង​ហាង Zara នៅ​រាជធានី​ភ្នំពេញ ហើយ​អតិថិជន​អាច​សម្រេចចិត្ត ទិញ​មុខទំនិញ​តាមរយៈ​ការ​ដឹកជញ្ជូន​ដល់​ផ្ទះ ឬ​ជ្រើសរើស​ទិញ​ផ្ទាល់​នៅ​ហាង​ក៏បាន។ មុខងារ “Store Mode” តាមរយៈ​កម្មវិធី Zara ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ហាង​នៅ​រាជធានី​ភ្នំពេញ។ មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​រក​មើល​មុខ​ទំនិញ​នៅ​ក្នុង​ហាង​តាមរយៈ​កម្មវិធី និង​បញ្ជា​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​ក្នុង​រយៈពេល​ពីរ​ម៉ោង​។ អតិថិជន​ក៏​អាច​ប្រើបាស់​កម្មវិធី​នេះ​ដើម្បី​រក​ទីតាំង​មុខ​ទំនិញ​នៅ​ក្នុង​ហាង​ផង​ដែរ។

ជម្រើស​ដឹកជញ្ជូន

ផលិតផល​ដែល​បាន​បញ្ជា​ទិញ​តាម​អន​ឡាញ នឹង​មក​ដល់​ដោយ​ការ​វេចខ្ចប់ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដែល​ត្រូវ​បាន​រចនា​ឡើងជា​ពិសេស ដើម្បី​ការពារ​សម្លៀកបំពាក់ និង​មុខទំនិញ​ក្នុង​អំឡុង​ពេល​ដឹកជញ្ជូន។ មុខទំនិញ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ ដោយ​មិន​គិត​ពី​ចំនួន នៃ​ការ​ទិញ ប្រសិន​បើ​អតិថិ​សម្រេចចិត្ត​ទិញ​មុខទំនិញ​នៅ​ក្នុង​ហាង​តាមរយៈ​សេវា​ដឹកជញ្ជូន​ស្តង់ដារ​ពី ៧ ទៅ ៨ ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ។

សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​ការ​ដឹកជញ្ជូន​ដល់​ផ្ទះ​ខាងក្រោម​នេះ​ជា​ជម្រើស​ដែល​មាន ៖

-ការ​ដឹកជញ្ជូន​តាម​ស្តង់ដារ​* (៧-៨ ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​) លើ​ការ​បញ្ជា​ទិញ​លើស​ពី ៣២០.០០០ រៀល ៖ ឥតគិតថ្លៃ​ដឹកជញ្ជូន​

-ការដឹកជញ្ជូន​តាម​ស្តង់ដារ​* (៧-៨ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​) លើ​ការបញ្ជាទិញ​ក្រោម ៣២០.០០០ រៀល ក្នុង​មួយ​ការបញ្ជាទិញ​៖ គិតថ្លៃ​ដឹកជញ្ជូន ២០.០០០ រៀល​។​

ការផ្លាស់ប្តូរ និង​ប្រគល់​ត្រឡប់​

គោលការណ៍​ផ្លាស់ប្ដូរ និង​ប្រគល់​ទំនិញ​ត្រឡប់ គឺ​ដូចគ្នា​សម្រាប់​ទាំង​ការទិញ​នៅ​ហាង និង​តាម​វេទិកា​អន​ឡាញ ដែល​អតិថិជន​អាច ប្រគល់​ទំនិញ​ដែល​មិនទាន់បាន​ពាក់​ត្រឡប់មកវិញ ដើម្បី​ប្តូរ​យក​ប្រាក់​វិញ ក្នុង​រយៈពេល ៣០ ថ្ងៃ​។ ការប្រគល់​ត្រឡប់ គឺ​ឥតគិតថ្លៃ សម្រាប់​ការ​ប្រគល់​ទំនិញ​ផ្ទាល់ និង​គិត​ថ្លៃ ២០.០០០ រៀល សម្រាប់​ការ​ប្រគល់​ទំនិញ​ពី​អាសយដ្ឋាន​របស់​អតិថិជន​។​

ហាង​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​អេកូឡូស៊ី​

ជា​ផ្នែក​មួយ នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ហ្សា​រ៉ា (Zara) ចំពោះ​ការ​រចនា​ហាង ការសាងសង់ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។ ហ្សា​រ៉ា​ភ្នំពេញ (Zara Phnom Penh) មាន​ប្រព័ន្ធ​ប្រសិទ្ធភាព​អេកូឡូស៊ី​ឈានមុខ​គេ​។ ការ​ចាត់វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​រួមមាន ប្រព័ន្ធ​កម្តៅ និង​ប្រព័ន្ធ​ត្រជាក់​ប្រកបដោយ​ប្រសិទ្ធភាព អំពូល​អិ​ល​អ៊ី ឌ (LED) ដែល​សន្សំសំចៃ​ថាមពល និង​ការប្រើប្រាស់​សម្ភារៈ ដែល​មិន​ប៉ះពាល់​បរិស្ថាន​។

ហាង​នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​វេទិកា​ថាមពល​ខាងក្នុង​របស់ Inditex​ដែល​ត្រួតពិនិត្យ​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ម៉ាស៊ីនត្រជាក់ និង​ការដំឡើង​អគ្គិសនី​របស់​ហាង ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង កំណត់​ប្រព័ន្ធ​ដែលមាន​ប្រសិទ្ធភាព​បំផុត កែលម្អ ការថែទាំង និង​ជួយ​កំណត់​យុទ្ធសាស្ត្រ​កាត់បន្ថយ​តម្រូវការ​ថាមពល​។

Zara ធ្វើការ​ជា​បន្តបន្ទាប់​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៃ​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​របស់​ក្រុមការងារ​របស់ខ្លួន ជាមួយនឹង​ការប្រើប្រាស់​ផែនទី​បង្ហាញផ្លូវ រួម​ជាមួយនឹង​គោលបំណង​នា​នា​សម្រាប់​ខ្សែ​ច្រវាក់​តម្លៃ​គ្រប់​ដំណាក់កាល​។ Zara បង្កើត​កម្មវិធី​ប្រើប្រាស់ និង​កែច្នៃ​ឡើងវិញ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​វិលជុំ និង​កាត់បន្ថយ​សំណល់ និង​ការប្រើប្រាស់​វត្ថុធាតុដើម​ថ្មីៗ​។​

ZARA និង INDITEX

Zara គឺជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន Inditex ដែលជា​ក្រុមហ៊ុន​លក់រាយ​ម៉ូដ​ជា​សាកល​មួយ ក៏​ជា​ក្រុមហ៊ុន​របស់ Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho និង Zara Home ផងដែរ​។ រឿងរ៉ាវ​របស់ Zara ចាប់ផ្ដើម​ជាមួយនឹង​ការបើក​ហាង​ដំបូង​របស់​ខ្លួន នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ អេ​ស្ប៉ា​ញ A Coruña ក្នុង​ឆ្នាំ​១៩៧៥ ហើយ​ការប្រមូលផ្ដុំ​របស់ខ្លួន​បច្ចុប្បន្ន​មាន​លើ​វេទិកា​ចម្រុះ ទាំង​ហាង និង​អន​ឡាញ​នៅក្នុង​ទីផ្សារ​ជាង​២០០​កន្លែង​។ ដោយ​ផ្តោតលើ​ការ​ច្នៃប្រឌិត​ឥតឈប់ឈរ Zara ផ្តល់ជូន​នូវ​ផលិតផល​ឈានមុខ​គេ​សម្រាប់​ស្ត្រី​បុរស និង​កុមារ​តាមរយៈ​គំរូ​អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ចំណាប់អារម្មណ៍​លើ អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​។ Zara និង Inditex​ ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​អព្យាក្រឹត្យ​អាកាសធាតុ​នៅ​ត្រឹម​ឆ្នាំ ២០៤០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម