Connect with us

ព័ត៌មានជាតិ

​បឹង​ពារាំង ជាតំបន់ទេសចរណ៍​កំពុង​ទាក់ទាញ​

បានផុស

នៅ

តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ជា​កន្លែង​អភិរក្ស​មេ​ពូជ​ត្រី និង​សត្វ​ស្លាប​ជាច្រើន​ប្រ​ទេ​ភ​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជា​រៀងរាលថ្ងៃ ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប បឹង​ពារាំង គឺជា​តំបន់ទេសចរណ៍​បែប​ធម្មជាតិ វា​មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប​ប្រមាណ​ជា​១៤ គីឡូម៉ែត្រ ហើយ​បើ​យើង​ធ្វើដំណើរ​ដោយ​ជិះរថយន្ដ ឬ​ជិះ​ម៉ូតូ​យើង​ប្រើពេល​តែ៣០​នាទី​ប៉ុណ្ណោះ ដែលជា​កន្លែង​ត្រូវបាន​ទាក់ទាញ​អ្នកទេសចរ​ឲ្យ​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅ​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ ព្រមទាំង​ថ្ងៃបុណ្យ​ទាន​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ មង្គល ប្រធាន​សហគមន៍​ទេចរណ៍​ធម្មជាតិ​បឹង​ពារាំង បានឲ្យដឹង​នា​រសៀល​​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា គឺជា​កន្លែង​រមណីយដ្ឋាន​បែប​ធម្មជាតិ​មួយ ជា​តំបន់​អភិរក្ស​មេ​ពូជ​ត្រី និង​សម្បូរ​ទៅដោយ​សត្វ​ស្លាប​គ្រប់ប្រភេទ មាន​ម្លប់​ដើម​រាំង​ត្រឈឹងត្រឈៃ យើង​អាច​បោះតង់​សម្រាក​លក្ខណៈជា​ក្រុមៗ ឬ​គ្រួសារ នា​ពេលយប់​មើលមេឃមើលផ្កាយ ក្រោម​ពន្លឺព្រះច័ន្ទ ស្តាប់​សំលេង​សត្វ​យំ​ល្វើយៗ ស្តាប់​សំឡេង​ត្រី​គប់​ទឹក​គ្រាំងៗ នឹង​អាច​ជិះទូក​លំហែកាយ ទស្សនា​សត្វ​ស្លាប​ជា​ច្រើន ដែល​កំពុងស៊ី​ចំណី​ប្រ​ចិក​គ្នា​លេង​យ៉ាង​ខ្ញៀវខ្ញារ​ក្នុង​បឹង​អភិរក្ស​នេះ​តែម្តង​។

លោកបាន​បន្ដថា ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​បានមក​ទស្សនា​នៅ​តំបន់​នេះ​ជា​បន្ដបន្ទាប់ ខណៈដែល​មានព្រៃ​ដើម​រាំង និង​ជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​គ្រប់​ប្រភេទ គួរឲ្យ​ទាក់ទាញ​។

នៅក្នុង​បឹង​ពារាំង​នេះ យើង​មាន​ទូក​ដែល​រៀបចំ​ដោយ​សហគមន៍​សម្រាប់​ទស្សនា​ឲ្យ​មាន​ភាពងាយ​ស្រួល ជិះទូក​យើង​ប្រើ​រយៈពេល​ជាង១ម៉ោង ឬ​យូរ​ជាង​នេះ​សម្រាប់​ទស្សនា​សត្វ​ស្លាប់​គ្រប់​ប្រភេទ និង​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត ពី​សម្រស់​បឹង​ពារាំង​ពេល​ថ្ងៃ​រៀប​លិច នឹង​មើល​សត្វ​ជាច្រើន​ហ្វូង​កំពុង​រក​ចំណី តម្លៃ​ទូក​១ គឺ​១០​ដុល្លារអាច​ជិះ​បាន​ពី​៤-៥​នាក់ បើ​ភ្ញៀវ​គាត់​ចង់​បោះតង់ ខាង​សហគម​ន៍​រៀបចំ​ឲ្យ គឺ​តម្លៃ​១០​ដុល្លា ហើយ​បើ​ពួកគាត់​មាន​តង់​ស្រាប់​គឺ​ត្រឹមតែ៣​ដុល្លារ ប៉ុណ្ណោះ​។

លោកថា ទៅ​ថ្ងៃ​អនាគត​ខាង​សហគមន៍​បឹង​ពារាំងក៏មាន​គម្រោង​រៀបចំ​កែច្នៃ​បន្ថែមទៀត ដូចជា​ការ​ធ្វើ​ប៉ម​ជាច្រើន​កន្លែង​សម្រាប់​មើល​សត្វ ធ្វើ​ផ្លូវ​កង និង​ផ្លូវ​ចូលមក​ឲ្យ​បាន​ស្អាត​ល្អ ចំពោះ​សហគមន៍​បឹង​ពារាំង គឺជា​តំបន់​អេកូទេសចរណ៍​ដ៏​ល្អ​ស្អាត​បំផុត​ដែល​លោកអ្នក​គួរតែ​មក​ទស្សនា ដើម្បី​បំបាត់​នូវ​ការនឿយហត់ បំបាត់​នូវ​ទុក​កង្វល់ មាន​អារម្មណ៍​ស្រស់ថ្លា​។​

​ព្រះ​តេជគុណ ឡ​ម លឿម ព្រះ​វិន័យធរ​វត្ត​ដំណាក់​ក្រុង​សៀមរាប មាន​សង្ឃដីកា​រថា អាត្មា​មាន​ចំណាប់អារម្មណ៍​នៅ​បឹង​ពារាំង ដែលជា​តំបន់​អភិរក្ស​បានល្អ​កន្លងមក ពោ​ពេញ​ទៅ​ដោយធន់​ធាន​ធម្មជាតិ​ទីនេះ មាន​ត្រី​មេ​ពូជ សត្វ​ស្លាប​គ្រប់ប្រភេទ និង​មាន​ម្លប់​ដើម​រាំង​ត្រឈឹង​ត្រ​ឈៃគួរ​ជាទី​គាប់ចិត្ត​របស់​អ្នកផង​ទាំងឡាយ ដែល​បានមក​ដល់​ហើយ​ទស្សនា​កម្សាន្ត ដើម្បី​បន្ធូអារម្មណ៍តានតឹង បំបាត់​នូវ​ការនឿយហត់ បំបាត់​នូវ​ទុក្ខ​កង្វល់ និង​ភាព​ស្មុគស្មាញ​ពីមុនមក តែ​នៅពេលដែល​យើង​មកដល់​ទីនេះ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា បានឃើញ​សត្វ​បក្សាបក្សី​ហោះហើរ​ព្រូ​ង​ព្រាត​នៅក្នុង​បឹង​គួរ​ឲ្យ​ចាប់​អារ​ម្មណ៍។

ព្រះ​តេជគុណ មាន​សង្ឃដីការ​បន្តថា អាត្មា​និមន្ត​មកកាន់​បឹង​ពារាំង​​ជា​លើក​ទី​៣​ហើយ​ ជាមួយ​ព្រះ​សង្ឃ​ជាច្រើន​អង្គ ដោយ​យល់ឃើញថា នៅទីនេះ កន្លែង​នេះ មាន​ញាតិ​ញោម ឬក៏​ភ្ញៀវ​ជាតិ បានមក​កម្សាន្ត​ក្នុង​តំបន់​នេះ​ជារឿយៗ​ផងដែរ ។ ម្យ៉ាងវិញទៀត​ខាង​សហគមន៍​បឹង​ពារាំង​ពួកគាត់​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ថែរក្សា​ធន់​ធាន​ធម្មជាតិ​បានល្អ​ប្រសើរ​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ឲ្យ​ច្រើនៗ ក៏​ដូច​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ដឹង​ស្វែងយល់​ពី​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ​៕

អត្ថបទ​ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម