ព័ត៌មានជាតិ
ពលរដ្ឋ១.២១៣គ្រួសារ ចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ជាអំណោយរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប្រជាពលរដ្ឋចំនួន១.២១៣គ្រួសារបានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សារខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឌៀប ឈួន អភិបាលស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាលរងស្រុក មន្ត្រីមន្ទីរ អង្គភាព ពលរដ្ឋអ្នកពាក់ព័ន្ធ។

លោក ប៉ាន់ខែម ប៊ុនថន បានឲ្យដឹងថា ការងាសម្របសម្រួលដោះស្រាយវិវាទ និងអភិវឌ្ឍន៍មូលដ្ឋាន ចំណុចបឹងជង្រុក និងចំណុច៦៧១ តេជោឈ្នះ ឈ្នះ បានធ្វើសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងមកថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីទទួលការបែងចែកដី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅចំណុចភូមិបឹងជង្រុក និង ៦៧១ តេជោឈ្នះ ឈ្នះ សូមអញ្ជើញមកចូលរួមចាប់ឆ្នោតយកក្បាលដី គឺចាប់ពីម៉ោង៧ព្រឹកតទៅ នៅស្នាក់ការក្រុមការងារ បឹងជង្រុក ៦៧១ តេជោឈ្នះឈ្នះកុំបីខាន ។ ក្នុងសេចក្តីជូនដំណឹងបានព្រមានថា ចំពោះអវត្តមានក្រុមការងារមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ឱកាស និងសិទ្ធិទទួលផលប្រយោជន៍ ។

សូមរំលឹកថា ទំនាស់ដីធ្លីដ៏រ៉ាំរៃ ជិត១០ឆ្នាំនៅចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានដោះស្រាយ បញ្ចប់ជាគោលការណ៍ បន្ទាប់ពីប្រតិបត្តិការ អស់រយៈពេលជាង១ខែ ពីចុងខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ និងរៀបចំគម្រោង អភិវឌ្ឍន៍ ពីខែវិច្ឆិកាឆ្នាំ២០២០ មកដល់សព្វថ្ងៃ គឺការចុះសម្របសម្រួល ដោយក្រុមការងារខុទ្ទកាល័យសម្ដេចតេជោ ដឹកនាំដោយលោក ប៉ានខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងាររដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំង បានដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងសហការគ្នាអនុវត្តផ្ទាល់បំពេញការងារទាំងយប់ទាំងថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ក្នុងនោះក៏ប្រើមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងនាម បេះដូងខ្មែរតែមួយ ជាមួយនឹងរិះរកគ្រប់មធ្យោបាយ ប្រើប្រាស់គ្រប់លទ្ធភាពធ្វើការសម្របសម្រួលចំពោះភាគីទំនាស់ឲ្យទទួលយក កិច្ចព្រមព្រៀង បញ្ចប់ទំនាស់។ ពោលគឺ ពលរដ្ឋចំនួន១.២១៣គ្រួសារ ពាក់ព័ន្ធលើផ្ទៃដីទំនាស់ នឹងត្រូវបានទទួលដីធ្លីទំនាស់ ដែលម្ចាស់ដីបានបរិច្ចាគ និងក្នុងនាមអំណោយ សម្តេចតេជោ ជាង៣០០ ហិកតា លើជាង៨០០ហិកតា នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ ឃុំទួលពង្រ បានស្រុះស្រួល តាមមន្ត្រីក្រុមការងារហើយ និងទទួលបានដីវិញក្នុងនាមជាអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហើយក៏ជាចំណងដៃនៃការអភិវឌ្ឍមូលដ្ឋាន សម្តេចក៏សម្រេចបង្កើតតំបន់អភិវឌ្ឍន៍នេះឲ្យក្លាយ ទៅជាតំបន់ទីប្រជុំជន មានការបោសសម្អាតមីន កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក សាលារៀន មណ្ឌលសុខភាព បង្គន់អនាម័យ ទឹកស្អាត ដីដាំដុះ លំនៅឋាន ជាដើម ៕
អត្ថបទ ៖ វ៉ាន់ ណាង




-
សន្តិសុខសង្គម៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់