ព័ត៌មានជាតិ
ឆ្លើយតបកង្វល់ពីវិស័យឯកជន ការចេញច្បាប់បទដ្ឋានគតិយុត្តថ្មីត្រូវមានការពិគ្រោះយោបល់ ត្រូវទុកពេលអនុវត្តយ៉ាងតិច ៦ ខែ
ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំឡើងកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញជាគោលការណ៍រួម ក្នុងន័យធានាតម្លាភាព និងប្រសិទ្ធភាពនៃការរៀបចំនិងការអនុវត្តបទដ្ឋានគតិយុត្ត។
ក្នុងវេទិការជំនួបរដ្ឋាភិបាលនិងវិស័យឯកជន តំណាងផ្នែកវិស័យឯកជនបានលើកឡើងអំពីការរៀបចំបទដ្ឋានគតិយុត្តច្រើន ដោយបទដ្ឋានគតិយុត្តខ្លះមានភាពត្រួតស៊ីគ្នានិងមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ផ្នែកវិស័យឯកជនបានលើកឡើងបន្តថា ការតាក់តែងបទដ្ឋានគតិយុត្តទៀតសោត ក៏មិនសូវបានពិគ្រោះយោបល់ជាមួយវិស័យឯកជន ហើយការដាក់ឱ្យអនុវត្តតែងធ្វើឡើងភ្លាមៗដោយមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមិនទុកពេលគ្រប់គ្រាន់ ដើម្បីឱ្យវិស័យឯកជនអាចសម្របខ្លួននិងរៀបចំផែនការអាជីវកម្មបានទាន់ពេល។
ឆ្លើយតបការលើកឡើងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញជាគោលការណ៍រួមដោយណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័ន រាល់ការតាក់តែងបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធកិច្ចប្រតិបត្តិការរបស់សហគ្រាសអាជីវកម្មនៃវិស័យឯកជននៅគ្រប់ក្រសួង-ស្ថាប័ន ត្រូវមានការពិគ្រោះយោបល់ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ។

ដោយឡែកការដាក់ឱ្យអនុវត្ត ក៏ត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រូវទុកពេលអន្តរកាល ៦ ខែយ៉ាងតិច មុននឹងចាប់ផ្តើមអនុវត្ត។
ជុំវិញការពិនិត្យលិខិតអនុញ្ញាត និងអាជ្ញាបណ្ណឡើងវិញដែលខាងវិស័យឯកជនលើកឡើងថា សហគ្រាសក្នុងវិស័យនីមួយៗ ត្រូវស្នើសុំលិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណច្រើនពីក្រសួង-ស្ថាប័នផ្សេងគ្នា ដែលលិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណមួយចំនួនហាក់ដូចជាមិនចាំបាច់ ហើយមួយចំនួនទៀតមានលក្ខណៈត្រួតស៊ីគ្នា ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចធិបតីបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួល និងដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និង អាជ្ញាបណ្ណទាំងអស់ក្នុងវិស័យនីមួយៗ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍ និងវិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីលុបចេញ ឬផ្គួបចូលគ្នានូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធី និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនីមួយៗឱ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថា គ្មាននីតិវិធីមួយណាដែលបង្កការលំបាកនិងដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


