ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីណែនាំឱ្យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ទូទាំងរាជធានីភ្នំពេញ
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធឱ្យគិតគូរពីលំហូរចរន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញកុំដោះស្រាយតែមួយកន្លែង បន្សល់ការកកស្ទះមួយកន្លែងទៀត ដោយត្រូវគិតគូរការរៀបចំផ្លូវទូទាំងរាជធានីភ្នំពេញតែម្ដង។

ថ្លែងក្នុងពិធីសម្ដោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកំនើនយានយន្តក្នុងរាជធានីភ្នំពេញកាន់តែច្រើន ដូច្នេះចាំបាច់ត្រូវរៀបចំលំហូចរាចរណ៍ពេញមួយរាជធានីភ្នំពេញតែម្ដង។ សម្ដេចបន្ថែមដោយណែនាំឱ្យរៀបចំនូវផ្លូវឯកទិស ម៉ោងសម្រាប់ឡានធំចេញចូលរាជធានីឱ្យច្បាស់លាស់។
សម្ដេចថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការត្រូវគិតគូរពីរឿងហ្នឹង។ ព្រោះឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមបានទៀតទេ»។

ជាមួយគ្នានេះសម្ដេចបានជំរុញឱ្យពង្រឹងនូវមធ្យោបាយដឹកជញ្ជូនសាធារណៈកាន់តែលឿនរហ័ស និងងាយស្រួលដល់ពលរដ្ឋ ខណៈការរៀបចំក្រុងថ្មីត្រូវបង្កើតឱ្យមានគន្លងផ្លូវសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។
របាយការណ៍សាលារាជធានីភ្នំពេញកន្លងទៅបង្ហាញថាបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានៅភ្នំពេញបានធ្វើឱ្យខាតបង់ទឹកប្រាក់អស់ប្រមាណ៦លានដុល្លារក្នុងមួយខែ។
ក្នុងអត្ថបទស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និងនគរូបនីយកម្មនៃរាជបណ្ឌិតសភាកម្ពុជាចេញឆ្នាំ២០២៤លើកឡើងថាមានកត្តាចម្បងមួយចំនួនដែលរុញច្រានឱ្យស្ថានភាពនៃចរាចរណ៍កាន់តែអាក្រក់ឡើងៗ ពីពេលមួយទៅពេលមួយ គឺកត្តាមនុស្ស កត្តាផ្លូវ កត្តាយានយន្ត និងកត្តាអប់រំជាដើម។ លោកបន្ថែមថាបញ្ហានេះបានបណ្តាលឱ្យកាត់បន្ថយដល់សកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនូវតម្លៃនៃការធ្វើដំណើរ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចជាតិ និងតំបន់ទាំងមូល។

វិធានការណ៍មួយចំនួនដែលរួមចំណែកដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញដូចជា ការបញ្ជៀសទីតាំងវិនិយោគធំៗ ទៅតាមបណ្តាខេត្ត ឬក៏នៅតាមជាយរាជធានីភ្នំពេញវិញ ការពង្រីកទ្រូងផ្លូវ និងសាងសង់បន្ថែម ដូចជា ស្ពានអាកាស ផ្លូវអាកាសសម្រាប់អ្នកថ្មើរជើង ផ្លូវក្រោមដី និងផ្លូវល្បឿនលឿនជាដើម។
វិធានការបន្ថែមទៀត គួរកំណត់ម៉ោងការងារ ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការ សង្គមស៊ីវិល ទាំងម៉ោងពេលចូលនិងម៉ោងចេញខុសៗគ្នា ព្រមទាំងចាត់វិធានការណ៍ដល់ម្ចាស់អាជីវកម្មនានាដែលយកផ្លូវសាធារណៈធ្វើចំណតផ្ទាល់ខ្លួន និងគួរកំណត់ឱ្យមានការបើកបររថយន្តផ្លាកលេខសេស និងរថយន្តផ្លាកលេខគូចូលរាជធានីភ្នំពេញ តាមថ្ងៃសេសនិងថ្ងៃគូ ដើម្បីការត់បន្ថយបរិមាណយានយន្ត លើទ្រូងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច១៦ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


